ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Samsung Galaxy A10 និង A20 ខ្លាំងជាងមុន ខ្លឹមជាមុន ជាមួយតម្លៃ រឹតតែអេមជាមុន

    BY Khmernote Media April 1, 2019
    Samsung Galaxy A10 និង A20 ខ្លាំងជាងមុន ខ្លឹមជាមុន ជាមួយតម្លៃ រឹតតែអេមជាមុន

    ភ្នំពេញថ្ងៃទី ០១ ខែមេសា ២០១៩៖ ប្រសិនបើយើងគិតត្រឹមដើមឆ្នាំ ២០១៩ នេះយើងឃើញថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង បានកំពុងធ្វើការអភិវឌ្ឍន៍ឥតឈប់ឈរនូវកំពូលស្មាតហ្វូនរបស់ខ្លួនទាំងស្រឡាយ Flagship និងជាពិសេសខ្សែស្រឡាយត្រកូល A តែម្តង! ជាការពិតណាស់មួយរយៈចុងក្រោយនេះ Galaxy ស៊េរី A បានកំពុងធ្វើឱ្យមានការចាប់អារម្មណ៍ខ្លាំង និងកំពុងតែមានការគាំទ្រច្រើនផងដែរនោះ។ គួររំឭកផងដែរថាថ្មីៗនេះ សាមសុង ហាក់បីដូចជាមិនបន្ធូរដៃឡើយក្នុងការបញ្ចេញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការរបស់អតិថិជនមិនឱ្យខកចិត្តឡើយ!

    ហេតុដូច្នេះហើយក្រុមហ៊ុន សាមសុង នឹងដាក់លក់នូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនស៊េរី Galaxy A10 និង A20 ជាផ្លូវការនៅថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៩ នេះ។ស្មាតហ្វូនទាំង ២ ស៊េរីខាងលើនេះពិតជាស្មាតហ្វូនជំនាន់ថ្មីដែលអាចនិយាយបានថាទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងច្រើនជាមួយនឹងតម្លៃព្រមទាំងលក្ខណៈសម្បត្តិពិសេសៗជាច្រើនចំណុចទៀតដែលធ្វើឱ្យអតិថិជនទាំងអស់នៅតែគិតថាវាជាប្រភេទស្មាតហ្វូនជំនាន់ថ្មីមួយក្នុងចំណោមស្មាតហ្វូនស៊េរី A ដែលអាចទទួលយកបានដោយ Galaxy A10 មានតម្លៃត្រឹមតែ 139 ដុលា្លរ ខណៈដែរ Galaxy A20 មានតម្លៃ 179 ដុល្លារតែប៉ុណ្ណោះ!

    ហើយបើចង់ដឹងច្បាស់ថាតើ Samsung Galaxy A10 និង A20 ខ្លឹមប៉ុនណានោះសូមមកមើលលក្ខណៈពិសេសៗទាំងអស់គ្នា!

    * Samsung Galaxy A10
    – អេក្រង់ : 6.2” HD+ TFT, Infinity-V
    – កាមេរ៉ាក្រោយ : 13 MP (F1.9)
    – កាមេរ៉ាមុខ : 5 MP (F2.0)
    – អង្គចងចាំ : 2GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512GB)
    – ល្បឿនដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
    – កម្លាំងថ្ម : 3,400 mAh (typical)
    – ស្កេនផ្ទៃមុខដើម្បីដោះសោរទូរស័ព្ទ
    – មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម

    ** Samsung Galaxy A20
    – អេក្រង់ : 6.4” HD+ Super AMOLED (720 x 1560), Infinity-V
    – កាមេរ៉ាក្រោយភ្លោះ : 13 MP (F1.9) + 5 MP (F2.2)
    – កាមេរ៉ាមុខ : 8 MP (F2.0)
    – អង្គចងចាំ : 3GB + ទំហំផ្ទុក 32GB (អាចបន្ថែមបានរហូតដល់ 512 GB)
    – ល្បឿនដំណើរការ : Dual 1.6 GHz + Hexa 1.35 GHz Lassen-P+
    – កម្លាំងថ្ម : 4,000 mAh (typical)
    – ស្កេនផ្ទៃមុខដើម្បីដោះសោទូរស័ព្ទ
    – ស្កេនក្រយៅដៃ
    – មានជម្រើស ៣ ពណ៌គឺ៖ ខ្មៅ ខៀវ ក្រហម

    Share This Post:
    MPO4D jitutoto mpo4d Mpoplay