អន្តរជាតិ
ថ្ងៃទី០២ ខែមេសា ក្រុងនិងស្រុកទាំង១២ របស់ខេត្តសៀមរាប នឹងគ្មានអគ្គិសនីប្រើប្រាស់
BY Khmernote Media
April 1, 2019
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថានៅថ្ងៃទី ០២ ខែ មេសា ស្អែកនេះសៀមរាប នឹងគ្មានអគ្គីសនីប្រើប្រាស់ទូទាំងខេត្ត។ មូលហេតុនៃការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីនេះ ដោយសារតែភាគីថៃ (EGAT) ធ្វើការជួសជុល និងកែសម្រួលបរិក្ខារអគ្គិសនីមួយចំនួននៅអនុស្ថានីយ WATTANAKORN និង ARANYAPHATHET នៃប្រទេសថៃ។
ដោយក្រុងនឹងស្រុកទាំង១២ នៅក្នុងខេត្តសៀមរាប នឹងគ្មានអគ្គីសនីប្រើប្រាស់ចាប់ពីម៉ោង ០៥:០០ព្រឹក រហូតដល់ម៉ោង ០៦ :០០ល្ងាច។ ប៉ុន្តែក្នុងអំឡុងពេលដាច់ចរន្តអគ្គិសនីនេះ អគ្គិសនីសៀមរាប នឹងដំណើរការរោងចក្រផលិតអគ្គិសនី ១០មេហ្កាវ៉ាត់សម្រាប់ផ្គត់ផ្គង់ទីតាំងសំខាន់ៗដូចជាមន្ទីរពេទ្យ និងតំបន់រដ្ឋបាល ក្នុងខេត្ដសៀមរាប៕


ប្រភព៖ ការិយាល័យព័ត៌មាន សោតទស្សន៍ ខេត្តសៀមរាប