ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    NASA កំពុងត្រូវការមនុស្សទៅគេងនៅទីអវកាស ២ខែសម្រាប់ការសិក្សាមួយដោយផ្តល់ប្រាក់រង្វាន់ជិត ២ម៉ឺនដុល្លារ

    BY Khmernote Media April 1, 2019
    NASA កំពុងត្រូវការមនុស្សទៅគេងនៅទីអវកាស ២ខែសម្រាប់ការសិក្សាមួយដោយផ្តល់ប្រាក់រង្វាន់ជិត ២ម៉ឺនដុល្លារ

    យោងតាមសារព័ត៌មាន CNN បានចុះផ្សាយថា ពេលនេះក្រុមអ្នកវិទ្យាសាស្រ្តផ្នែកអវកាសកំពុងតែស្វែងរកមនុស្សដើម្បីឲ្យទៅគេងនៅលើទីអវកាសរយៈពេល ៦០ថ្ងៃ សម្រាប់ការសិក្សាមួយ ហើយអ្នកណាដែលស្ម័គ្រចិត្តជាមួយគម្រោងមួយនេះនឹងទទួលបានប្រាក់ចំនួន ១៨,៥២២ ដុល្លារអាមេរិក។ ការសិក្សានេះជាគម្រោងរបស់អង្គការ NASA ដែលសិក្សាផ្តោតទៅលើប្រធានបទ “តើភាពគ្មានទំងន់ជះឥទ្ធិពលលើរាងកាយមនុស្សយ៉ាងដូចម្តេច?”។ កន្លងមកគេបានសង្គេតឃើញថា នៅពេលដែលគេបានឡើងទៅដល់ទីអវកាស មនុស្សហាក់បាត់បង់បញ្ហាស្ត្រេស ដែលជំរុញឲ្យកោសិកាសាច់ដុំ និងឆ្អឹងហាក់មានការប្រែប្រួល ហើយលំហូរនៃជាតិទឹកទៅកាន់ខួរក្បាលហាក់ប្រែប្រួលផងដែរ។

    ដោយចង់ដឹងច្បាស់ពីបញ្ហានេះហើយទើបគេចង់បានមនុស្សស្រីជាច្រើននាក់ឲ្យទៅគេងនៅលើគ្រែមួយនៅទៅអវកាសរយៈពេល ២ ខែ ដើម្បីឲ្យគេសិក្សាពីការប្រែប្រួលនៅក្នុងរាងកាយរបស់ពួកគេ។ យ៉ាងណាក្តី ការគេងរយៈពេល ២ ខែនេះត្រូវបន្ថែមនូវលក្ខខ័ណ្ឌមួយចំនួនទៀតដូចជា ត្រូវគេងជាប់រហូត ហើយពេលញ៉ាំបាយ ងូតទឹក ឬក៏ពេលប្រើបន្ទប់ទឹកក៏ត្រូវតែធ្វើឡើងដោយគេងដែរ។ លក្ខខ័ណ្ឌនេះហាក់លំបាកបន្តិច តែវាអាចចាត់ទុកថា ជាការងារល្អមួយព្រោះគ្រាន់តែទៅគេងអត់ធ្វើការងារអីធ្ងន់ផងក៏អាចទទួលបានប្រាក់ជិត ២ម៉ឺនដុល្លារដែរត្រលប់មកវិញដែរ៕

    អត្ថបទ៖ភក្តី

    ប្រភព៖edition

    Share This Post:
    MPO4D jitutoto mpo4d Mpoplay