វិធីសាស្ត្រទាំង៤ ដែលជួយឲ្យតារាៗនៅលើបណ្តាញសង្គម រកលុយបានរាប់ពាន់ដុល្លារក្នុងមួយខែៗ
ម៉ាឡេស៊ី៖ បច្ចុប្បន្ននេះបណ្តាញសង្គមមិនត្រឹមតែជាមជ្ឈមណ្ឌលចែកចាយព័ត៌មាន ផលិតផល និងកំសាន្តនោះទេ តែវាថែមទាំងអាចផ្តល់ឱកាសការងារចំពោះបុគ្គលល្បីៗក្នុងបណ្តាញសង្គមឲ្យរកប្រាក់បានរាប់ពាន់ដុល្លារក្នុងមួយខែៗទៀតផង។ ជាក់ស្តែងបើយោងតាមការស្ទង់មតិមួយបានរកឃើញថា អ្នកដែលមានឥទ្ធិពលក្នុងបណ្តាញសង្គមម៉ាឡេស៊ីជាច្រើននាក់អាចរកប្រាក់បានចន្លោះពី ១២២៥ ដុល្លារ រហូតដល់ ២៥០០ ដុល្លារក្នុងមួយខែៗតាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេ។ បណ្តាញសង្គមដែលពួកគេប្រើប្រាស់នោះមានដូចជា បណ្តាញសង្គម Facebook, Instagram និង YouTube ជាដើម។ ពួកគេអាចរកលុយបានតិច ឬច្រើនអាស្រ័យទៅតាមចំនួនអ្នក Follow ឬអាចនិយាយថា ជាអ្នកគាំទ្ររបស់ពួកគេតិចឬច្រើនដែរ។ ជាមធ្យមអ្នកដែលមានគេ Follow ចំនួន ១០០,០០០នាក់ អាចរកប្រាក់បានជាង ១ពាន់ដុល្លារ ហើយអ្នកដែលមានគេគាំទ្រច្រើនរហូតដល់ ១លាននាក់អាចរកប្រាក់បានរហូតដល់ ២៥០០ ដុល្លារ ឬច្រើនជាងនេះទៀតផងក្នុងមួយខែៗ។ ហើយពួកគេអាចរកប្រាក់បានតាមវិធីដូចខាងក្រោមនេះ៖
១.បង្ហោះសារថ្មីមួយ ឬ ធ្វើ Sponsored Review

២.ធ្វើជាអ្នកឧបត្ថម្ភផលិតផលឬធ្វើជាឯកអគ្គរាជទូតរបស់ផលិតផលណាមួយ
៣.ចូលរួមព្រឹត្តិការណ៍ណាមួយហើយបង្ហោះពីសកម្មភាពនៃការចូលរួមនោះ
៤.រៀបចំការប្រកួតប្រជែង ឬរៀបចំវេទិការផ្សេងឲ្យក្រុមហ៊ុនណាមួយ។
អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz


