ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ជើងហោះហើរត្រូវទៅអាឡឺម៉ង់ បែរជាខុសបច្ចេកទេសហោះមកដល់ប្រទេសស្កុតឡេនវិញ

    BY Khmernote Media April 1, 2019
    ជើងហោះហើរត្រូវទៅអាឡឺម៉ង់ បែរជាខុសបច្ចេកទេសហោះមកដល់ប្រទេសស្កុតឡេនវិញ

    ជើងហោះហើរត្រូវទៅអាឡឺម៉ង់ បែរជាខុសបច្ចេកទេសហោះមកដល់ប្រទេសស្កុតឡេនវិញយន្តហោះមួយគ្រឿងដែលមានទិសដៅហោះទៅកាន់ទីក្រុងឌុសសែលដូហ្វ ប្រទេសអាឡឺម៉ង់ បែរជាច្រលំហោះហើរទៅកាន់ប្រលានយន្តហោះក្នុងទីក្រុង Edinburgh ប្រទេសស្កុតឡេនទៅវិញ។ យន្តមួយគ្រឿងនេះជាយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ British Airways និងមានទិសដៅហោះចេញពីប្រលានយន្តហោះក្នុងទីក្រុងឡុងដ៏ប្រទេសអង់គ្លេស។ ភាពភ្ញាក់ផ្អើលបានកើតឡើងចំពោះក្រុមអ្នកដំណើរជាខ្លាំងព្រោះខណៈដែលពួកគេចុះពីលើយន្តហោះនោះ ស្រាប់តែបានឃើញទឹកដីនៃប្រទេសមួយផ្សេងខុសពីទិសដៅដែលពួកគេចង់ទៅដល់ដាច់ស្រឡះតែម្តង។

    អ្នកដំណើរម្នាក់បានឲ្យដឹងថា រូបគេបានដឹងថាយន្តហោះបានហោះទៅទិសខាងជើង ខណៈដែលយន្តហោះត្រូវហោះទៅទិសខាងត្បូង តែរូបគេមិនបានបង្ហាញប្រតិកម្មអ្វីនោះទេព្រោះគិតថាប្រ័ពន្ធមាន បញ្ហាបច្ចេកទេសទើបផ្តល់សញ្ញាខុសដូចនេះ។ មូលហេតុបឋមដែលគេរកឃើញថាបានបង្កើតឲ្យមានបញ្ហានេះ ​គឺដោយសារតែក្រុមការងារហោះហើរបានរៀបចំឯកសារខុសមួយចំនួន និងបានធ្វើឲ្យអ្នកដំណើរច្រលំឡើងខុសយន្តហោះដែលត្រូ​វចេញដំណើរម៉ោងដូចគ្នា ចំណែកឯអ្នកបើកបរវិញគឺពួកគេបានធ្វើការងារយ៉ាងត្រឹមត្រូវ។ ក្រោយកើតមានបញ្ហានេះ ខាងតំណាងក្រុមហ៊ុនបានចេញមុខសុំទោសអ្នកដំណើរជាសាធារណៈ និងបានរៀបចំជើងហោះហើរថ្មីមួយសម្រាប់ពួកគេវិញ។ រហូតមកទល់នឹងពេលនេះគេកំពុងតែស៊ើបអង្កេត ដើម្បីរកឲ្យឃើញមូលហេតុចម្បងដែលនាំឲ្យកើតមានកំហុសមួយនេះ៕

    អត្ថបទ៖ភក្តី

    ប្រភព៖edition

    Share This Post:
    MPO4D jitutoto mpo4d Mpoplay