ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សូមប្រយ័ត្ន! ពេលខ្លះអាការៈហើមជើង និងកជើងអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរទាំង ៦ នេះ

    BY Khmernote Media April 1, 2019
    សូមប្រយ័ត្ន! ពេលខ្លះអាការៈហើមជើង និងកជើងអាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរទាំង ៦ នេះ

    អាការៈហើមជើង និងហើមកជើងអាចបង្កឡើងដោយបញ្ហាមួយចំនួនដូចជាការ ការញ៉ាំអាហារមិនត្រូវនឹងសុខភាពលោកអ្នក ធ្វើចលនាជើងច្រើនខ្លាំងពេក និងការប៉ះទង្គិចផ្សេងៗជាដើម។ ជាទូទៅបញ្ហាទាំងនេះអាចនឹងបាត់ទៅវិញនៅក្នុងរយៈពេលខ្លីដោយការប្រើថ្នាំជំនួយតិចតួច។ យ៉ាងណាក្តី សូមលោកអ្នកប្រុងប្រយ័ត្នចំពោះអាការៈហើមជើង និងកជើងដែលកើតឡើងដោយគ្មានមូលហេតុ និងជាញឹកញាប់ ព្រោះវាអាចជាសញ្ញានៃបញ្ហាសុខភាពធន់ធ្ងរទាំង ៦ នេះ៖
    ១.បញ្ហាស្ទះសរសៃឈាម៖ ពេលខ្លះពេលដែលសរសៃឈាមរបស់លោកអ្នកស្ទះ វាបានធ្វើឲ្យចរន្តឈាមរត់ទៅកាន់ខួរក្បាលច្រាលមកផ្នែកខាងក្រោមនៃរាងកាយយ៉ាងច្រើន ដែលជាហេតុធ្វើឲ្យជើងរបស់លោកមើលទៅឃើញហើមខុសធម្មតា។


    ២.ក្នុងករណីដែលលោកអ្នកហើមជើង រួមជាមួយនឹងបញ្ហាឈឺទ្រូង និងថប់ដង្ហើមនោះ លោកអ្នកអាចនឹងកំពុងតែមាន បញ្ហាបេះដូងធ្ងន់ធ្ងរ។


    ៣.អាចជាបញ្ហាតម្រងនោម៖ ពេលខ្លះពេលតម្រងនោមរបស់លោកអ្នកខ្សោយហើយលោកអ្នកមិនបានព្យាបាលវានោះ វាបានធ្វើឲ្យប្រព័ន្ធបញ្ចេញទឹកនោមរបស់លោកអ្នកមានមេរោគ និងធ្វើឲ្យជើងហើមផងដែរ។


    ៤.អាចជាបញ្ហាថ្លើម៖ពេលខ្លះនៅពេលដែលថ្លើមរបស់លោកអ្នកមានជាតិពុលរួមជាមួយជាតិអាល់ប៊ុយមីនច្រើនលើសកម្រិតវាក៏អាចជំរុញឲ្យមានបញ្ហាហើមជើងផងដែរ។


    ៥.ពេលខ្លះប្រព័ន្ធឡាំហ្វាទិច (lymphatic) របស់លោកអ្នកខ្វះជាតិទឹកក៏ធ្វើឲ្យជើងហើមផងដែរ។ ក្នុងករណីនេះលោកអ្នកត្រូវទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឲ្យបានទាន់ពេលមុនពេលវាមានបញ្ហាធ្ងន់ធ្ងរ។


    ៦.ប្រតិកម្មជាមួយថ្នាំដែលលោកអ្នកកំពុងតែប្រើជាប្រចាំ។ ក្នុងករណីនេះសូមទៅពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ដើម្បីធ្វើការផ្លាស់ប្តូរថ្នាំជាបន្ទាន់៕

    អត្ថបទ៖ភក្តី

    ប្រភព៖brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay