បញ្ហាខ្យល់កខ្វក់ និងផ្សែងពុលបានបន្តវាយប្រហារខេត្តចំនួន ៨ នៅភាគខាងជើងប្រទេសថៃ
បញ្ហាខ្យល់កខ្វក់ និងផ្សែងពុលបានបន្តវាយប្រហារខេត្តចំនួន ៨ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BANGKOKPOST ។ ហើយខណៈពេលនេះផងដែរលោកនាយករដ្ឋមន្ត្រីថៃបានកំពុងតែចុះពីពិនិត្យហេតុការណ៍នេះដោយផ្ទាល់នៅក្នុងខេត្ត Chiang Mai ដែលជាខេត្តមួយកំពុងរងនូវការវាយប្រហារដោយបញ្ហាខ្យល់កខ្វក់ និងផ្សែងពុលខ្លាំងជាងគេ។ ទំហំធូលីដីដែលមាននៅក្នុងបរិយាកាសគឺមានកម្រិត ២,៥ មីក្រូម៉ែត្រ (PM២,៥) ហើយនៅក្នុងខ្យល់មួយម៉ែត្រគូបអាចផ្ទុកបរិមាណធូលីដីទម្ងន់ពី ៧៨-៣៦៣ មីក្រូក្រាម។ កម្រិតនេះត្រូវបានចាត់ទុកជាកម្រិតធ្ងន់ធ្ងរមួយ ខណៈដែលកម្រិតសុវត្ថិភាពគឺនៅក្នុងបរិយាកាសអាចមានបរិមាណធូលីដីត្រឹម ៥០ មីក្រូក្រាមប៉ុណ្ណោះក្នុងខ្យល់មួយម៉ែត្រគូប។ ខេត្តទាំង ៨ ដែលកំពុងរងនូវការវាយប្រហារនោះរួមមាន៖

១.ខេត្ត Chiang Mai
២.ខេត្ត Chiang Rai
៣.ខេត្ត Lampang
៤.ខេត្ត Lamphun
៥.ខេត្ត Mae Hong Son
៦. ខេត្ត Nan
៧. ខេត្ត Phayao
៨.ខេត្ត Phrae
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost