អ្នកចាត់ការទូទៅរបស់ Chelsea បានប្រាប់ថា ខ្សែប្រយុទ្ធ Higuain ពិបាកសម្របខ្លួននៅក្នុង English Premier League
យោងតាមសំដីលោកគ្រូបង្វឹក Maurizio Sarri បានអោយដឹងថា ខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីន Gonzalo Higuain មានអារម្មណ៍ពិបាកក្នុងការរស់នៅក្នុងប្រទេសអង់គ្លេស។ ជាមួយគ្នានេះដែរ បន្ទាប់ពីទំនាក់ទំនងរវាងក្រុម Napoli និងខ្សែប្រយុទ្ធ Higuain មិនសូវល្អ កីឡាកររូបនេះក៏សម្រេចចិត្តទៅចូលរួមជាមួយក្លឹបតោខៀវ Chelsea នៅពហុកីឡាដ្ឋាន Stamford Bridge ក្នុងខែមករានេះ ប៉ុន្តែលោកធ្វើមិនបានល្អសោះនៅក្នុងទម្រង់លេងរបស់លោក។ ក្នុងការបង្ហាញខ្លួន ១០លើក Higuain រកបានតែ៣គ្រាប់តែប៉ុណ្ណោះ ហើយគាត់មានឧបសគ្គនៅពេលដែលលេងជាមួយក្លឹបដែលនៅពាក់កណ្ដាលតារាងក្នុងលីគ។

បន្ថែមពីនេះទៅទៀត លោក Sarri ដែលជាអ្នកចាត់ការទូទៅរបស់ Chelsea បាននិយាយប្រាប់ទៅអ្នកកាសែតថា ” Huguain បានប្រាប់ខ្ញុំថា វាគឺពិបាក ព្រោះខ្សែការពារនៅទីនេះពិតជាខ្លាំងៗ ហើយមិនតែប៉ុណ្ណោះ អាជ្ញាកណ្ដាលនៅទីនេះក៏ខុសគ្នាខ្លាំងពីនៅអុីតាលី ដូចនេះហើយវាដូចជាប្លែកសម្រាប់គាត់ និងមិនតែប៉ុណ្ណោះសម្រាប់ខ្សែប្រយុទ្ធ និងអ្នកចាំទីក៏ខុសគ្នាដែរ” ។ ហើយគាត់បានបន្ថែមទៀតថា ”ខ្ញុំគិតថាកីឡាកររូបនេះត្រូវការពេលវេលា ប៉ុន្តែពួកយើងមិនមានពេលទៀតទេ ដូច្នេះហើយយើងត្រូវការអោយគាត់ឡើងដល់កំរិតរបស់គាត់ក្នុងរយៈពេល២ខែ”។ គួរបញ្ជាក់ផងដែរថា Huguain ធ្លាប់ជាកីឡាកររបស់ក្រុម Real Madrid និងបានឈ្នះពានជាច្រើនជាមួយក្លឹបយក្សនៅក្នុងប្រទេសអេស៉្បាញមួយនេះ៕
អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

