ខ្មែរណូត

ស្វែងរក

  • កីឡា

    ល្អខ្លាំងហើយមើលទៅ បានជាក្លឹបយក្សនៅអេស៉្បាញទាំងពីរចង់ទិញកីឡាកររូបនេះនៅក្នុងរដូវក្តៅនេះ

    BY Khmernote Media April 3, 2019
    ល្អខ្លាំងហើយមើលទៅ បានជាក្លឹបយក្សនៅអេស៉្បាញទាំងពីរចង់ទិញកីឡាកររូបនេះនៅក្នុងរដូវក្តៅនេះ

    ក្រុមអ្នកមានបុណ្យ Barcelona និងអធិរាជស Real Madrid បានឈរទល់មុខគ្នា ដើម្បីដណ្ដើមយកីឡាករ  Luka Jovic របស់ Eintracht Frankfurt ហើយប្រសិនបើការរាយការណ៍នេះអាចទុកចិត្តបាន នោះពិតជាការដោះដូរដ៏ធំរវាងក្រុមទាំងពីរជាក់ជាមិនខាន។ កីឡាករ Luka Jovic កំពុងតែលេងនៅក្នុងលីគកំពូលរបស់អាឡឺម៉ង់ Bundesliga ហើយកំពុងតែឡើងជើងខ្លាំងនៅក្នុងរដូវកាលនេះ ដោយរកបាន ១៦គ្រាប់ និង Assists បាន៥គ្រាប់ផងដែរ។ មិនតែប៉ុណ្ណោះ ទម្រង់លេងរបស់កីឡាករអាយុ២១ឆ្នាំរូបនេះ បានជំរុញអោយក្លឹបយក្សនៅអឺរ៉ុបកត់សម្គាល់ និងចាប់អារម្មណ៍ដើម្បីយកហត្ថលេខារបស់កីឡាកររូបនេះ។

    ជាមួយគ្នានេះដែរ យើងមានការរាយការណ៍ជាច្រើនទាក់ទិននឹងក្លឹប Barcelona ក្នុងការកំណត់គោលដៅដើម្បីនាំយកកីឡាករសញ្ជាតិបូសស្នៀ Marca ដើម្បីយកមកជំនួសកីឡាករ Luis Suarez ប៉ុន្តែគេរាយការណ៍មកថា Marca កំពុងមានទំនាក់ទំនង់ជាមួយ Real Madrid។ បន្ថែមពីនេះទៅទៀត ក្លឹប Real Madrid មិនទាន់រកកីឡាករណាមកជំនួសកីឡាករ Christiano Ronaldo បាននៅឡើយទេ ហើយនិងព្យាយាមធ្វើយ៉ាងណាយកកីឡាករ Jovic មកជំនួសអោយបាននៅក្នុងរដូវក្តៅខាងមុខនេះ។ ដោយឡែក barcelona និង Man City ក៏កំពុងតែចង់បាន Jovic ដូចគ្នាផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Real Madrid ជាក្លឹបដែលមានហិរញ្ញវត្ថុខ្លាំង នោះវាមិនមានជាបញ្ហាចោទនោះទេសម្រាប់ Real Madrid ចុះកុងត្រាជាមួយកីឡាករ Jovic មុនក្លឹបអ្នកមានបុណ្យ Barcelona។ សរុបសេចក្តីមក យើងរងចាំមើលទាំងអស់គ្នាថាតើក្លឹបមួយណាអាចសម្រេចរឿងនេះបាន៕


    អត្ថបទ៖ សុគុណា
    ប្រភព៖ Fox Sports

    Share This Post: