ខ្មែរណូត

ស្វែងរក

  • កីឡា

    Pele ថាមិនបាច់ចេញពី PSG ក៏ Mbappe នៅតែអាចក្លាយជាកីឡាករល្អជាងគេលើលោក

    BY Khmernote Media April 3, 2019
    Pele ថាមិនបាច់ចេញពី PSG ក៏ Mbappe នៅតែអាចក្លាយជាកីឡាករល្អជាងគេលើលោក

    លោក Pele ជឿជាក់ថា Kylian Mbaape អាចក្លាយជាកីឡាករល្អជាងគេលើលោក បើទោះបីជារូបគាត់នៅបន្តលេងជាមួយ Paris Saint-Germain ក៏ដោយ។ គួរបញ្ជាក់ផងដែរថា លោក Pelel ដែលជាបិតាបាល់ទាត់របស់ប្រេសុីលបានលើកឡើងថា Kylian Mbappe មិនចាំបាច់ត្រូវតែចាកចេញពី PSG ដើម្បីក្លាយជាកីឡាករល្អជាគេនោះទេ។ បន្ថែមពីនេះទៅទៀត Mbappe ដែលទើបតែមានអាយុ២០ឆ្នាំ កំពុងតែរីករាយជាមួយ PSG ហើយរកបានគ្រាប់បាល់ ៣១គ្រាប់ក្នុងការប្រកួត ៣៥ដងនៃរាល់ការប្រកួតទាំងអស់សម្រាប់ PSG ហើយឥឡូវនេះមានការចាប់អារម្មណ៍ពីក្លឹបយក្សអេស៉្បាញ Real Madrid។

    ក្នុងនោះដែរលោក Pele បានលើកឡើងថា ” គាត់ Mbappe មិនចាំបាច់ចាកចេញពី PSG ឡើយហើយរូបគាត់គួរតែបន្តលេងតាមវិធីដដែល ពីព្រោះគាត់នឹងក្លាយជាកីឡាករល្អជាគេលើលោក។ នេះជាអ្វីដែលសំខាន់។” លើសពីនេះទៅទៀត Mbappe បានជួយបារាំងអោយឈ្នះ World Cup កាលពីឆ្នាំមុន ខណៈដែលគាត់បានលើកពាន Ligue 1 ចំនួន២ដង និង  a coupe de France ចំនួន១ដង។ ដោយសារតែសមត្ថភាពនៃការប្រយុទ្ធរបស់ Mbappe ទើបធ្វើអោយលោក Pele គិតថានេះគឺជាភាពខ្លាំងរបស់ខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ ហើយលោក Pele បានធ្វើការសរសើរកីឡាករនេះថា  Mbappe ឆ្លាត រហ័ស និងមិនអាចទាយទុកបានទេ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ យើងមិនទាន់ដឹងថា កីឡាកររូបនេះសម្រេចចិត្តយ៉ាងណានៅឡើយនោះទេ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ Fox Sports

    Share This Post: