សាហាវណាស់! ខឹងក្មេងមិនព្រមគេង ស្រាប់តែឱបឲ្យថប់ដង្ហើមរហូតដល់ស្លាប់
តៃវ៉ាន់៖ អ្នកគ្រូបង្រៀនម្នាក់ត្រូវបានគេចោទប្រកាន់ថា បានធ្វើឲ្យទារកម្នាក់ថប់ដង្ហើមស្លាប់ខណៈដែលក្មេងតូចនោះមិនព្រមគេងនៅពេលថ្ងៃត្រង់។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែងនៅក្នុងលើកោះតៃវ៉ាន់។ អ្នកគ្រូដែលត្រូវបាន គេចោទប្រកាន់រូបនេះមានឈ្មោះថា Liao មានអាយុ ៤០ ឆ្នាំ ហើយរូបគាត់មានបទពិសោធន៍បង្រៀន និងមើលថែកុមារតូចៗជាច្រើនឆ្នាំមកហើយ។

នៅក្នុងថ្ងៃកើតហេតុ ទារករងគ្រោះដែលទើបនឹងមានអាយុ ១១ ខែនោះ មិនព្រមគេនៅពេលថ្ងៃត្រង់ទាល់តែសោះ ខណៈនោះអ្នកគ្រូក៏បានគេងអោបទារក និងសង្កត់គេយ៉ាងខ្លាំង។ បន្តិចក្រោយមកទារកក៏លេងធ្វើចលនា ហើយអ្នកគ្រូគិតថាប្រហែលជាគេគេងលក់ហើយក៏ទុកគេចោល ដើម្បីយកពេលទៅមើលថែទារកផ្សេងទៀត។ លុះល្ងាចឡើងទើបគេបានរកឃើញថា ទារករងគ្រោះបានស្លាប់បាត់ទៅហើយ និងដោយផ្អែកលើកការសន្និដ្ឋានបឋមគឺទារករងគ្រោះបានស្លាប់ដោយសារតែ អ្នកគ្រូធ្វើឲ្យគេថប់ដង្ហើម។ យ៉ាងណាក្តីពេលនេះការស៊ើបអង្កេតជាផ្លូវការមួយត្រូវបានធ្វើឡើង ហើយបើគេរកឃើញដូចការចោទប្រកាន់ខាងលើមែន អ្នកគ្រូបង្រៀនរូបនេះត្រូវប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំ និងសងប្រាក់ជំងឺចិត្តប្រមាណជាជិត ១ ពាន់ដុល្លារអាមេរិកទៀតផង៕
អត្ថបទ៖ ភក្តី
ប្រភព៖ mirror

