មូលហេតុនៃការធ្លាក់យន្តហោះនៅក្នុងប្រទេសអេត្យូពីត្រូវបានគេបង្ហាញហើយ
ការសន្និដ្ឋានបឋមជុំវិញមូលហេតុដែលធ្វើឲ្យយន្តហោះ Boeing 737 Max ធ្លាក់នៅក្នុងប្រទេសអេត្យូពី និងបានសម្លាប់មនុស្សអស់ ១៥៧ នាក់នោះត្រូវបានគេបង្ហាញហើយ នេះបើយោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានអេឡិចត្រូនិច MIRROR។ របាយការណ៍បឋមបានបង្ហាញថា យន្តហោះបានរងនូវការខូចខាតត្រង់ចំណុចមួយនៃយន្តហោះ ហើយចំណុចនោះបើតាមភាសាបច្ចេកទេសគេហៅថា “Angle-Of-Attack”។ ហើយការរងនូវការខូចខាតនេះទៀតសោធអាចបណ្តាលមកពីកក្តាផ្សេងជាច្រើនក្នុងរួមមានកក្តាដែលបង្កឡើងដោយក្រុមសត្វបក្សីផងដែរ។

យ៉ាងណាក្តី ក្រុមអ្នកជំនាញផ្នែកសុវត្ថិភាពនៃការហោះហើរ បានកំពុងតែបន្តការស៊ើបអង្កេត រកមូលហេតុលំអិតនេះបន្ថែមទៀត ហើយលទ្ធផលយ៉ាងណានោះ នឹងត្រូវបានគេបង្ហាញជាផ្លូវការនៅពេលបន្ទាប់ទៀត។ សូមរម្លឹកឡើយវិញថា កាលពីថ្ងៃទី ១០ ខែ មីនា កន្លងទៅនេះ មានយន្តហោះរបស់ក្រុមហ៊ុនអាកាចរណ៍ Ethiopian Airlines មួយគ្រឿងបានធ្លាក់ និងបានធ្វើឲ្យមនុស្សលើយន្តហោះចំនួន ១៥៧ នាក់មកពី ៣០ ប្រទេសផ្សេងគ្នាបានស្លាប់ទាំងអស់៕
អត្ថបទ៖ភក្តី
ប្រភព៖mirror




