ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ខឹងដកប្រាក់មិនបាន វាយកំទេចទូ ATM ថែមទាំងយកកាំបិតចាក់ប៉ូលីស

    BY Khmernote Media April 4, 2019
    បុរសម្នាក់ខឹងដកប្រាក់មិនបាន វាយកំទេចទូ ATM ថែមទាំងយកកាំបិតចាក់ប៉ូលីស

    បុរសម៉ាឡេស៊ីម្នាក់ត្រូវបានប៉ូលិសបាញ់ជាច្រើនគ្រាប់ បន្ទាប់ពីគាត់បានវាយកំទិចម៉ាស៊ីនដកប្រាក់ ATM និងព្យាយាមយកកាំបិតទៅដាក់សម្លាប់ប៉ូលិសព្រោះតែគាត់ខឹងនឹងរឿងដកប្រាក់មិនបាន។ ហេតុការណ៍នេះបានកើតឡើងនៅក្បែរម៉ាស៊ីនដកប្រាក់របស់ធានា Public Bank មួយកន្លែងដែលស្ថិតនៅក្រុង Klang នៃប្រទេសម៉ាឡេស៊ី។ ក្នុងថ្ងៃកើតហេតុនៅម៉ោង១២ និង ៣០ នាទីថ្ងៃត្រង់ បុរសដែលត្រូវបានគេចាប់ខ្លួនខាងលើបានទៅដកប្រាក់តែដកមិនបាននោះទេ ហើយភ្លាមនោះគាត់ក៏ខឹង និងបានវាយបំបែកអេក្រង់ម៉ាស៊ីនដកប្រាក់អស់មួយ ហើយគាត់ថែមទាំងបាននិយាយទៅកាន់សន្តិសុខធនាគារថា នៅម៉ោង ២ គាត់នឹងម្តងទៀត ហើយយកកាំបិតមកចាក់កំទេចម៉ាស៊ីនដកប្រាក់ចោលទាំងតែម្តង បើវានៅតែមិនអាចដកប្រាក់បានទៀត។

    ឮដូចនេះសន្តិសុខរបស់ធនាគារក៏បានរាយការណ៍ជូនប៉ូលិស ដើម្បីត្រៀមជួយធ្វើអន្តរាគមន៍លើបុរសរូបនេះ។ នៅម៉ោង ២ ក្នុងថ្ងៃដដែលនោះ គាត់បានត្រលប់ទៅកាន់ម៉ាស៊ីនដកប្រាក់នោះមែន ហើយថែមទាំងយកកាំបិតដ៏ធំមួយទៅជាមួយទៀតផង។ ឃើញដូចនេះប៉ូលិសបានព្យាយាមឃាត់គាត់ តែគាត់មិនស្ដាប់នោះទេ ថែមទាំងយកកាំបិតទៅចាក់ប៉ូលិសទៀតផង ទើបធ្វើឲ្យប៉ូលិសម្នាក់ទៀតសម្រេចយកកាំភ្លើងបាញ់គាត់តែម្តង។ ក្រោយកើតហេតុបុរសជាអ្នកបង្កហេតុត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាលរបួសសិន ហើយក្រោយពេលដែលគាត់ចេញពីមន្ទីរពេទ្យ គេនឹងចាត់វិធានការតាមផ្លូវច្បាប់លើរូបគាត់ម្តងទៀត៕

    អត្ថបទ៖ភក្តី

    ប្រភព៖worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay