ខ្មែរណូត

ស្វែងរក

  • កីឡា

    ខ្សែការពារវ័យ ១៩ឆ្នាំ De Ligt បានប្រាប់ថា រូបគេនឹងចូលរួមជាមួយក្លឹបយក្សអុីតាលីសេះបង្កង់ Juventus ខណៈដែលមានក្លឹបធំៗ នៅអឺរ៉ុបជាច្រើនចង់បានកីឡាកររូបនេះ

    BY Khmernote Media April 4, 2019
    ខ្សែការពារវ័យ ១៩ឆ្នាំ De Ligt បានប្រាប់ថា រូបគេនឹងចូលរួមជាមួយក្លឹបយក្សអុីតាលីសេះបង្កង់ Juventus ខណៈដែលមានក្លឹបធំៗ នៅអឺរ៉ុបជាច្រើនចង់បានកីឡាកររូបនេះ

    ប្រធានក្រុម Ajax កីឡាករខ្សែការពារសញ្ជាតិហូឡង់ Matthijs de Ligt បានទទួលស្គាល់ថា គាត់កំពុងបើកផ្លូវទៅកាន់ ក្លឹបយក្ស Serie A សេះបង្កង់ Juventus។ De Ligt គឺជាកីឡាករខ្សែការពារមួយរូបដែលមានគុណភាព និងទើបតែមានអាយុ ១៩ឆ្នាំសម្រាប់ Ajax បន្ទាប់ពីមិត្តរួមក្រុម Frenkie de Jong បានចុះកុងត្រាជាមួយក្លឹប Barcelon ។ គួរបញ្ជាក់ផងដែរថា កីឡាករអន្តរជាតិសញ្ជាតិហូឡង់រូបនេះ កំពុងត្រៀមខ្លួនប៉ះជាមួយ Juventus នៅក្នុងខែក្រោយក្នុងពាន CL វគ្គ៨ក្រុមចុងក្រោយ បានអោយតំរុយថារូបគាត់កំពុងរៀបចំខ្លួនដើម្បីចូលរួមជាមួយ Juventus នៅរដូវកាលក្រោយ។ មិនតែប៉ុណ្ណោះ កីឡាកររូបនេះបានលើកឡើងប្រាប់កាសែត Tuttosport ថា ”ខ្ញុំពិតជាចូលចិត្ត ខ្សែការពារ Chielini ដែលនាពេលឥឡូវនេះគាត់គឺជាខ្សែការពារដែលល្អម្នាក់ជាងគេលើលោក”។ ហើយគាត់បានបន្ថែមទៀតថា ”ខ្ញុំអាចចូលរួមជាមួយ juventus នៅពេលវេលាណាមួយសមស្របណាមួយ ប៉ុន្តែពេលនេះ ខ្ញុំកំពុងផ្ដោតទៅលើការប្រកួតជាមួយ Ajax ខណៈដែលភ្នាក់ងារផ្ទាល់ខ្លួនរបស់ខ្ញុំកំពុងធ្វើការលើរឿងនេះផងដែរ”។

    គួរបញ្ជាក់ផងដែរថា De Ligt មិនទាន់ច្បាស់ថារូបគេអាចនឹងត្រូវជួបជាមួយ Christiano Ronaldo នៅក្នុងពានទ្វីបអឺរ៉ុបនៅឡើយទេ ខណៈដែលតារាបាល់ទាត់សញ្ជាតិ ប៉ុកទុយហ្គាលរូបនេះមិនទាន់ដឹងច្បាស់ថាអាចជាពីរបួសទាន់ពេលនៅឡើយទេ បន្ទាប់ពីចូលរួមលេងអោយជម្រើសជាតិ។ ក្នុងពេលនោះដែរ De Ligt បាននិយាយថា ” កីឡាករ Christiano Ronaldo គឺជាកីឡាករល្អម្នាក់ជាងគេលើលោក ហើយ ក្រុមJuventus ក៏ពឹងផ្អែកលើរូបគាត់ផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ វាពិតជាគួរអោយចាប់អារម្មណ៍ប្រសិនបើអាចប្រឈមមុខជាមួយរូបគាត់”។ ហើយពីមុនមក កីឡាករខ្សែការពាររូបនេះធ្លាប់បានលេងប៉ះជាមួយ Ronadlo រួចមកហើយនៅក្នុងការប្រកួតរវាងប្រទេស និងប្រទេស ហើយវាពិតជាពិបាកសម្រាប់គាត់ក្នុងការបិទកីឡាករអាយុ ៣៤ឆ្នាំរូបនេះ។ សម្រប់ក្លឹប Ajax De Ligt រកបាន៤គ្រាប់អោយក្រុម ក្នុងការបង្ហាញខ្លួន ៤២ប្រកួតក្នុងឆ្នាំ ២០១៨-២០១៩៕


    អត្ថបទ៖ សុគុណា
    ប្រភព៖ Fox Sports

    Share This Post: