ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte ថ្លែងសន្ទរកថាដោយមានដាក់កញ្ចក់ការពារគ្រាប់កាំភ្លើងនៅពីមុខ
នេះជាលើកដំបូងហើយដែលគេបានប្រទះឃើញលោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានថ្លែងសន្ទរកថា ទៅកាន់ហ្វូងមនុស្សជាច្រើនដោយមានដាក់កញ្ចក់ការពារគ្រាប់កាំភ្លើងនៅពីមុខគាត់។ ទិដ្ឋភាពនេះបានកើតឡើងក្នុងអំឡុងពេលដែលលោកប្រធានាធិបតីរូបនេះអញ្ជើញទៅចូលរួមវេទិការមួយនៅក្នុងក្រុង Malabon នៃប្រទេសហ្វីលីពីន។ មុននឹងចាប់ផ្ដើមធ្វើសន្ទរកថា លោក Rodrigo Duterte បាននិយាយសុំទោសទៅកាន់ប្រជាពលរដ្ឋចំពោះការដាក់កញ្ចក់ការពារគ្រាប់កាំភ្លើងនេះ ដោយលោកបាននិយាយថា ការដាក់កញ្ចក់នេះជាការរៀបចំរបស់ក្រុមអង្គរក្សការពារប្រធានាធិបតី ហើយគាត់ក៏ត្រូវតែគោរពតាមការរៀបចំនេះដែរ តែវាមិនមែនជាគំនិតផ្ទាល់របស់លោកនោះទេ។

ប្រធានាធិបតីវ័យ ៧៤ ឆ្នាំរូបនេះបានបន្តថា កាលពីគាត់នៅមានតំណែងជាអភិបាលក្រុង គេមិនសូវគិតគូពីបញ្ហាសុវត្ថិភាពផ្ទាល់របស់គាត់យ៉ាងតឹងរឹងដូចនេះ តែពេលនេះគាត់ជាប្រធាធិបតីទៅហើយ ទើបក្រុមកងអង្គរក្សត្រូវតែការពារគាត់យ៉ាងតឹងរឹងដូចនេះ ព្រោះខ្លាចមានការលួចធ្វើឃាត ឬគប់អ្វីមួយមកលើកគាត់។ អាចថាវាជារឿងចម្លែកបន្ដិច តែវិធីនេះពិតជាអាចការពារសន្តិសុខបានយ៉ាងល្អ៕
https://www.facebook.com/rtvmalacanang/videos/2231288547136643/
អត្ថបទ៖ភក្តី
ប្រភព៖coconuts