ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកអ្នកចាត់ការទូទៅ Pochettino របស់ Spurs ជឿជាក់ថានឹងឈរនៅក្នុង Top 4 ពេលចប់រដូវកាលខាងមុខនេះ

    BY Khmernote Media April 4, 2019
    លោកអ្នកចាត់ការទូទៅ Pochettino របស់ Spurs ជឿជាក់ថានឹងឈរនៅក្នុង Top 4 ពេលចប់រដូវកាលខាងមុខនេះ

    យោងទៅតាមការជឿជាក់របស់អ្នកចាត់ការទូទៅរបស់ Tottenham Hotspurs លោក Mauricio Pochettino បាននិយាយថា Tottenham នឹងឈ្នះការប្រជែងសម្រាប់ក្រុម Top 4 នៅក្នុងក្របខ័ណ្ឌ Premier League។ លោក  Mauricio Pochettino មានទំនុកចិត្តថា Spurs នឹងចឈនៅក្នុងកំពូលតារាង Top 4 ពេលចប់រដូវកាលនេះ។ គួរបញ្ជាក់ផងដែរថា Spurs បានត្រឡប់មកឈនៅលេខរាងទី៣វិញកាលពីថ្ងៃពុធម្សិលមិញនេះបន្ទាប់ពីឈ្នះ ២ទល់នឹង០លើក្រុម Crystal Palace ដោយស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធសញ្ជាតិកូរ៉េ Son Heung-min និងកីឡាករ Christian Eriksen នៅក្នុងពហុកីឡាដ្ឋានថ្មីរបស់ Spurs ដែលទើបនឹងបើក។

    គួរបញ្ជាក់ផងដែរថា  Spurs នៅមាន៦ប្រកួតទៀត ហើយក្នុងនោះដែរមានបួនប្រកួតដែលត្រូវលេងនៅក្នុងពាន CL និង២ ប្រកួតទៀតត្រូវលេងនៅក្នុងលីគ ខណៈដែលនៅពីក្រោយក្រុម Manchester City និងហង្សក្រហម Liverpool។ កូនក្រុមរបស់លោក Pocchittino បាននាំមុខក្នុងពិន្ទុ ៦៤ ប៉ុន្តែ Arsenal និង Chelsea មានត្រឹមតែ១ពិន្ទុប៉ុណ្ណោះនាំមុខ បិសាចក្រហម Manchester United ហើយអ្នកចាត់ការទូទៅរបស់ Spurs ជឿជាក់ថាពួកគេនឹងនៅលើកំពូលតារាង Top 4 បន្ទាប់ពីប្តូរពហុកីឡាដ្ឋានថ្មី៕


    អត្ថបទ៖ សុគុណា
    ប្រភព៖ Fox Sports

    Share This Post:
    MPO4D jitutoto mpo4d Mpoplay