ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថតបានស្តែងៗតែម្តង! អ្នកដំណើរម្នាក់ទៀតហើយបោះកាក់ប្រាក់ចូលក្នុងម៉ាស៊ីនយន្តហោះ ដើម្បីបួងសួងសុំសេចក្តីសុខមុនហោះហើរ (មានវីដេអូ)

    BY Khmernote Media April 5, 2019
    ថតបានស្តែងៗតែម្តង! អ្នកដំណើរម្នាក់ទៀតហើយបោះកាក់ប្រាក់ចូលក្នុងម៉ាស៊ីនយន្តហោះ ដើម្បីបួងសួងសុំសេចក្តីសុខមុនហោះហើរ (មានវីដេអូ)

    ចិន៖ វីដេអូដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនៅក្នុងព្រលានយន្តហោះមួយបានបង្ហាញថា មានអ្នកដំណើរម្នាក់បានបោះកាក់ប្រាក់ចំនួន ៣ ចូលទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីបួងសួងសុំឲ្យមានសំណាងល្អ និងធ្វើដំណើរដោយសុវត្ថិភាព។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Wuhan Tianhe International Airport ដែលស្ថិតនៅក្នុងខេត្ត Hubei ភាគខាងត្បូងប្រទេសចិន។ បុរសដែលជាអ្នកបោះកាក់ចំនួន៣ ចូលក្នុងម៉ាស៊ីនយន្តហោះមុននឹងឡើងជិះលើយន្តហោះនោះគឺជាជនជាតិចិន មានអាយុ ៣១ ឆ្នាំឈ្មោះ Xia ហើយគាត់ជាមនុស្សម្នាក់ដែលមានជំនឿអរូបិយយ៉ាងងប់ងល់ម្នាក់។

    ក្រោយប្រទះឃើញសកម្មភាព ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដល់យន្តហោះទាំងមូលនេះ ក្រុមការងារបញ្ជាការហោះហើរបានសម្រេចធ្វើការឃាត់ខ្លួនបុរសជាអ្នកបង្កហេតុ ដើម្បីធ្វើការសាកសួរ និងស៊ើបអង្កេតពីគោលបំណងពិតរបស់គាត់។ ចម្លើយដែលគេបានរកឃើញនោះ គ្មានបង្ហាញពីភស្តុតាងនៃការធ្វើភេរវកម្មណាមួយឡើយ តែវាជាសកម្មភាពធ្វើឡើងក្រោមជំនឿមួយថា ទទួលបានសំណាងល្អ និងសុវត្ថិភាព។ សកម្មភាពនេះបានធ្វើឲ្យជើងហោះហើរត្រូវពន្យាពេលអស់ ៤០ នាទី និងធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរប្រមាណជា ១០១ នាក់ ហើយបើគិតជាទំហំនៃការខាត់បង់វិញប្រហែលជា ២ ម៉ឺនដុល្លារ។ ពេលនេះបុរសជាអ្នកបង្កហេតុត្រូវបានប៉ូលិសធ្វើការឃុំខ្លួនរយៈពេល ១០ថ្ងៃ ដើម្បីទុកជាការអប់រំ៕


    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay