ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកប្តូរភេទក្លែងក្លាយនឹងមិនឲ្យរួចផុតពីកាតព្វកិច្ចចូលបម្រើជាយោធាឡើយ ទាល់តែប្តូរភេទគ្រប់លក្ខខ័ណ្ឌ

    BY Khmernote Media April 5, 2019
    អ្នកប្តូរភេទក្លែងក្លាយនឹងមិនឲ្យរួចផុតពីកាតព្វកិច្ចចូលបម្រើជាយោធាឡើយ ទាល់តែប្តូរភេទគ្រប់លក្ខខ័ណ្ឌ

    ថៃ៖ កន្លងមករដ្ឋាភិបាលថៃធ្លាប់បានចេញសេចក្តីប្រកាសមួយថា សម្រាប់បុរសជនជាតិថៃទាំងអស់ ដែលបានប្តូរភេទជាទៅមនុស្សស្រីនឹងត្រូវបានអនុញ្ញាតឲ្យរួចខ្លួនពីកាតព្វកិច្ចចូលបម្រើជាយោធា។ ក្រោយមានសេចក្តីប្រកាសនេះគេសង្កេតឃើញថា មានទាំងមនុស្សប្តូរភេទមែនទែន និងក្លែងក្លាយជាច្រើននាក់បានសម្រុកទៅសុំសេចក្តីលើកលែងពីការចូលបម្រើជាយោធានេះ។ ឆ្លើយតបទៅនឹងបញ្ហានេះ លោក Col Sirichan Ngathong ដែលជាអ្នកនាំពាក្យរបស់រដ្ឋាភិបាថា បានចេញមុខមកបញ្ជាក់សារជាថ្មីថា ការលើកលែងពីកាតព្វកិច្ចចូលបម្រើជាយោធាត្រូវបានអនុវត្តជាមួយនឹងមនុស្សប្តូរភេទពិតប្រាកដតែប៉ុណ្ណោះ ហើយអ្នកដែលត្រូវបានគេចាត់ទុកថាជាមនុស្សដែលបានប្តូរភេទពិតមែនទែននោះគឺត្រូវមានលក្ខខ័ណ្ឌដូចជា៖

    ១.មនុស្សប្រុសដែលបានវះកាត់ប្តូរប្រដាប់ភេទ

    ២.កែរាងកាយឲ្យមានលក្ខណៈដូចមនុស្សស្រី

    ៣.មានលិខិតបញ្ជាក់ពីការវះកាត់ប្តូរភេទត្រឹមត្រូវចេញដោយមន្ទីរពេទ្យ ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ

    សម្រាប់អ្នកដែលមិនមានលក្ខខ័ណ្ឌតម្រូវខាងលើនេះនឹងមិនត្រូវបានទទួលបានសិទ្ធលើកលែងឡើយ ពោលគឺពួកគេត្រូវតែចូលបម្រើជាយោធាដូចបុរសថៃដទៃទៀតដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bangkokpost

    Share This Post:
    MPO4D jitutoto mpo4d Mpoplay