ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វិធីធម្មជាតិងាយៗសម្រាប់ព្យាបាលបញ្ហាហើមមេជើងដោយមិនចាំបាច់ទៅមន្ទីរពេទ្យ

    BY Khmernote Media April 8, 2019
    វិធីធម្មជាតិងាយៗសម្រាប់ព្យាបាលបញ្ហាហើមមេជើងដោយមិនចាំបាច់ទៅមន្ទីរពេទ្យ

     

    អការៈហើមមេជើងបានកើតឡើងជារឿយៗចំពោះយុវជនក្មេងៗ​ ដែលបញ្ហានេះអាចបង្កឡើយ ដោយសារតែការពាក់ស្បែកជើងមិនបានសមរម្យ ឬអាចជាកត្តាដំណរពូជជាដើម។ ជាទូទៅបញ្ហានេះបានបង្កឲ្យមានការឈឺចាប់គួរសមដែរ ហើយអ្វីដែលកាន់តែអាក្រក់នោះគឺលោកអ្នកនឹងពិបាកក្នុងការដើរទៅណាមកណាម្តងៗ។ ក្នុងករណីដែលលោកអ្នកកើតមានបញ្ហានេះ លោកអ្នកអាចសាកល្បងព្យាបាលវាដោយប្រើវិធីbrightsideធម្មជាតិងាយៗទាំង ៦ ខាងក្រោម៖

    ១.ដោះស្បែកជើងចេញ ហើយព្យាយាមដើរថ្នមៗឲ្យបានច្រើនដងនៅលើកំរាល ឬទីរាបស្មើ (បើមានក្រណាត់ទន់ៗក្រាលពីក្រោយកាន់តែល្អ) ដើម្បីឲ្យសាច់ដុំ និងឆ្អឹងត្របល់មកកាន់ភាពធម្មតាវិញ ហើយវាក៏អាចជួយបន្ថយការឈឺចាប់បានផងដែរ។

    ២.យកម្ទេសមកឈ្លីនៅលើកន្លែងដែលហើមនោះ និងទុកវាប្រមាណជា ១៥ នាទី ឬលោកអ្នកអាចបុកម្ទេសឲ្យម៉ត់ លាយវាជាមួយនឹងប្រេងអូលីវបន្តិច ហើយយកវាមកម៉ាស្សាថ្នមៗនៅលើកន្លែងហើម ១៥ នាទីដូចគ្នា។

    ៣.ហ្វឹកហាត់ឲ្យសាច់ដុំមេជើងរឹងមាំតាមរយៈការប្រើម្រាមជើងខ្ញាំក្រណាត់ទន់ៗ ១០ វិនាទី ហើយធ្វើដូចនេះប្រមាណជា ១០ ដង។

    ៤.យកដុំទឹកកកមកស្អំលើកន្លែងហើមពី ១០ ទៅ ២០ នាទី​ និងធ្វើវា ២​ ដងក្នុងមួយថ្ងៃ។

     

    ៥.យកប្រេងខាស្ទ័រ (ប្រេងម្យ៉ាងចម្រាញ់ពេញពីគ្រាប់រុក្ខជាតិ castor) ប្រមាណជា ៥០ ទៅ ១០០ មីលីលីត្រ មកម៉ាស្សា និងរុំលើកន្លែងហើមចំនួន ២០ នាទី ហើយធ្វើដូចនេះ ២ ដងក្នុងមួយថ្ងៃ។

    ៦.សាកល្បងយកបន្ទះឈើដែលត្រង់មួយដុំតូច មករុំអបមេជើង (ដូចក្នុងរូបខាងក្រោម) ដើម្បីឲ្យឆ្អឹងជើងត្រលប់មកកាន់ភាពធម្មតាវិញ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay