កីឡា

អត់លាក់លៀមទេ!! Solksjear ផ្ញើសារទៅកាន់ Ronaldo រឿងដោះដូរកីឡាករនៅរដូវក្តៅនេះ

BY
Khmernote Media
April 6, 2019

ថ្មីៗនេះ អ្នកចាត់ការទូទៅទើបចុះកុងត្រាថ្មីៗ បាននិយាយ និងបញ្ជាក់ទៅការន ESPN អំពីបទពិសោធន៍របស់គាត់នៅពេលដែលធ្វើការជាមួយកីឡាករជាច្រើន ហើយឥឡូវនេះគាត់កំពុងសម្លឹងរកកីឡាករដើម្បីពង្រឹងក្រុមនៅក្នុងរដូវក្តៅនេះ និងបានស្រមៃថាអាចនាំយក Ronaldo ឬ Messi មកចូលរួមជាមួយក្លឹប។ បន្ទាប់ពីលោក Solskjear បានចូលមកដឹកនាំក្លឹបបិសាចក្រហមនៅក្នុងខែធ្នូ ឆ្នាំ ២០១៨ លោកបានមើលឃើញពីការរីកចម្រើននៅក្នុងទម្រង់លេងរបស់កូនក្រុម ដែលពេលបច្ចុប្បន្ននេះកំពុងតែប្រជែងដើម្បីអោយបាននៅក្នុងតំណែង Top 4 នៅក្នុងលីគ បន្ទាប់ពីក្រុមធ្លាក់ខ្លាំងមែនទែនមុនគាត់មកកានតំណែងជាគ្រូបង្វឹកបណ្តោះអាស្ននពេលនោះ។ ជាធម្មតា នៅពេលដែលបុរសសញ្ជាតិណូវែររូបនេះចូលមកកាន់ទឹកដី Old Traffordភ្លាម គាត់បានធ្វើអោយកូនក្រុមរបស់គាត់គិតពីភាពវិជ្ជមានលើរូបគាត់ ហើយគាត់បាននិយាយថា ”នៅពេលដែលខ្ញុំចូលមកដល់ កីឡាករទាំងអស់ ខ្ញុំគិតថាពួកគេល្អទាំងអស់” ។

ហើយគាត់បានបន្ថែមទៀតថា ” ខ្ញុំគិតថា ពួកគេទាំងអស់គ្នាពិតជាល្អ ហើយខ្ញុំគ្រាន់តែចង់អោយគេព្យាយាមបង្កើនសមត្ថភាពរបស់ពួកគេបន្ថែមទៀត ហើយអ្វីដែលពួកគេបានបង្ហាញ់នៅលើទីលានហ្វឹកហាត់ បានបញ្ជាក់ថាពួកគេពិតជារីកចម្រើនពិតមែន”។ ទោះបីជាយ៉ាងណាក៏ដោយ  នេះជារឿងធម្មតាដែលអ្នកទាំងអស់គ្នាជឿជាក់ថា ក្រុមបិសាចក្រហម Manchester United ត្រូវការកំលាំងបន្ថែមដើម្បីប្រកួតប្រជែងនៅក្នុង English Premier League។ យ៉ាងណាក្តី Solskjear មិនយល់ស្របនោះទេលុះត្រាណាតែយក Ronaldo ឬ Messi មកចូលរួម។ ជារួម លោក Solskjear បាននិយាយថា ”ដោយឡែកយើងមិនទាន់ត្រូវការកីឡាកររូបណាច្បាស់លាស់ ដែលយើងត្រូវការដើម្បីវិនិយោគនៅក្នុងរដូវកាលក្រោយនៅឡើយទេ”។ ” ប៉ុន្តែប្រសិនបើ Messi បើកផ្លូវ ប្រហែលជាយើងអាច ឬ Christiano Ronaldo ប្រសិនបើគាត់ចង់ត្រឡប់មកផ្ទះវិញនោះ ប្រហែលជាយើងអាចយកគាត់មកវិញ”។


អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports

Share This Post: