ក្រុមជម្រើសជាតិបាល់ទាត់នារីប្រទេសនេប៉ាល់ នឹងត្រូវប៉ះអ្នកជិតខាងប្រទេសឥណ្ឌា នៅក្នុងវគ្គជម្រុះអូឡាំពិចឆ្នាំ២០២០នៅក្នុងល្ងាចនេះ
ក្រុមជម្រើសជាតិរបស់ឥណ្ឌា និងនេប៉ាល់ផ្នែកនារី នឹងត្រូវប៉ះគ្នានៅក្នុងជើងទីពីរនៅក្នុវវគ្គជម្រុះអូឡាំពិច AFC ឆ្នាំ២០២០នៅក្នុងពហុកីឡាដ្ឋាន Mandalarthiri ក្នុងទីក្រុង ម៉ាន់ដាល័យ ប្រទេសមីយ៉ានម៉ានៅថ្ងៃសៅរ៍នេះ។ គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌាបានចាប់ផ្តើមវគ្គជម្រុះ និងយកឈ្នះ Indonesia ២ទល់នឹង០ដំបូងនៅថ្ងៃទី៣ ខែមេសា និងរកបានគ្រាប់បាល់ដោយកីឡាការនី Dangmei Grace ទាំងពីរគ្រាប់។ ដោយឡែក ប្រទេសនេប៉ាល់បានចាញ់ប្រកួតដំបូងរហូតដល់ទៅ ៣ទល់នឹង១ ពេលប៉ះក្រុមម្ចាស់ផ្ទះមីយ៉ានម៉ា។
កីឡាការនី Yee Yee បានបើកឆាករកគ្រាប់បាល់អោយមីយ៉ានម៉ា ប៉ុន្តែក្រុមភ្ញៀវតាមស្មើវិញដោយកីឡាការនី Niru Thapa ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ កីឡាការនី Win theingi Tun បានកម្ទេចក្រុមភ្ញៀវនៅក្នុងតង់ទីពីរវិញ។ គួរបញ្ជាក់ផងដែរថា ការប្រកួតរវាងក្រុមជម្រើសជាតិនារីរបស់ឥណ្ឌា និងប៉ះជាមួក្រុមជម្រើសជាតិនេប៉ាល់នៅវេលាម៉ោង៤ និង ៣០នាទីនៅហុងកុង ប្រហែលជាម៉ោង ៥ និង៣០នាទីនៅប្រទេសកម្ពុជា៕
អត្ថបទ៖ សុគុណា
ប្រភព៖ Foxsportasia


