ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សមាគមវេជ្ជសាស្រ្តម៉ាឡេស៊ីចង់ឲ្យរដ្ឋាភិបាលហាមឃាត់សកម្មភាពជក់បារីនៅក្នុងរថយន្ត

    BY Khmernote Media April 8, 2019
    សមាគមវេជ្ជសាស្រ្តម៉ាឡេស៊ីចង់ឲ្យរដ្ឋាភិបាលហាមឃាត់សកម្មភាពជក់បារីនៅក្នុងរថយន្ត

    ម៉ាឡេស៊ី៖ សមាគមវេជ្ជសាស្រ្តម៉ាឡេស៊ី (Malaysian Medical Association) ហៅកាត់ថា MMA បានដាក់សេចក្តីស្នើសុំជាផ្លូវការមួយទៅកាន់រដ្ឋាភិបាល ដើម្បីឲ្យធ្វើការហាមឃាត់សកម្មភាពជក់បារីនៅក្នុងរថយន្ត។ កន្លងមករដ្ឋាភិបាលម៉ាឡេស៊ីធ្លាប់បានបង្កើតច្បាប់ហាមឃាត់ការជក់បារីនៅក្នុងភោជនីយដ្ឋាន ការិយាល័យធ្វើការ និង​ផ្សារទំនើបរួចហើយ តែពុំទាន់មានការហាមឃាត់ការជក់បារីនៅក្នុងរថយន្តនោះទេ។ បើតាមលោកវេជ្ជបណ្ឌិត Mohamed Namazie Ibrahim ប្រធានសមាគមវេជ្ជសាស្រ្តម៉ាឡេស៊ី បានបញ្ជាក់ថា សកម្មភាពការជក់បារីនេះគឺច្រើនកើតឡើងនៅពេល ដែលរថយន្តត្រូវឈប់លើដងផ្លូវពេលមានផ្លូវស្ទះ ឬត្រូវឈប់ដោយភ្លើងសញ្ញាពណ៌ក្រហម ហើយអ្នកបើកបរតែងបើកកញ្ចក់រថយន្ត ហើយជក់បារីបង្ហុយមកខាងក្រៅ។

    លោកបានបន្តថា មនុស្សដែលនៅក្បែររថយន្តនោះគឺជាជនរងគ្រោះស្រូបផ្សែងបារីដោយប្រយោលផងដែរ។ តាមរបាយការណ៍របស់ MMA បានបង្ហាញថា បច្ចុប្បន្ននេះមានប្រជាជនម៉ាឡេស៊ីប្រមាណជា ១៤ លាននាក់ បានស្រូបយកផ្សែងបារីដោយប្រយោលនៅទីសាធារណៈ ហើយពួកគេនឹងសប្បាយចិត្តជាខ្លាំង ប្រសិនបើរដ្ឋាភិបាលម៉ាឡេស៊ីធ្វើការហាមឃាត់សកម្មភាពនៃការជក់បារីតាមសំណើដូចខាងលើនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay