ខ្មែរណូត

ស្វែងរក

  • កីឡា

    កីឡាដ្ឋានថ្មីរបស់ក្លឹប Tottenham Hotspur ត្រូវបានគេអោយចំណាត់ថ្នាក់ថាជាពហុកីឡាដ្ឋានដែលល្អជាងគេនៅក្នុង English Premier League

    BY Khmernote Media April 9, 2019
    កីឡាដ្ឋានថ្មីរបស់ក្លឹប Tottenham Hotspur ត្រូវបានគេអោយចំណាត់ថ្នាក់ថាជាពហុកីឡាដ្ឋានដែលល្អជាងគេនៅក្នុង English Premier League

    និយាយទៅ នៅក្នុងប្រទេសអង់គ្លេស ឬលីគកំពូលរបស់ប្រទេសអង់គ្លេសពិតជាសំណាងណាស់ដែលមានពហុកីឡាដ្ឋានជាច្រើនដែលគេចាត់ចូលជាចំណាត់ថ្នាក់ល្អជាងគេលើលោក ខណៈដែលមានពហុកីឡាដ្ឋានចាស់ៗជាច្រើននៅលើពិភពលោកក្នុងនោះមានដូចជា Camp Nou និង San Siro មិនអាចយកមកធៀបជាមួយប្រទេសអង់គ្លេសបាននោះទេ។ មានលក្ខខ័ណ្ឌជាច្រើនដែលគេយកមកវាយតំលៃដើម្បីវាស់អំពីគុណភាពល្អបំផុតរបស់ពហុកីឡាដា្ឋន ហើយក្នុងនោះមានដូចជា បរិយាកាសដ៏ទាក់ទាញ ទីលានដ៏គួរអោយចាប់អារម្មណ៍ និងស្រស់ស្អាត ម្ហូបឆ្ងាញ់ៗ ហើយជាពិសេសនោះគឺអ្នកគាំទ្រនោះតែម្តង។

    ហើយរាល់ការពិភាក្សាទាំងអស់នេះគឺធ្វើឡើងដោយអ្នករាយការណ៍របស់កាសែត The Sun ដើម្បីដាក់ចំណាត់ថ្នាក់ទៅលើពហុកីឡាដា្ឋនទាំងអស់ក្នុងក្របខ័ណ្ឌ  English Premier League ដោយយោងទៅតាមកត្តាខាងលើទាំងអស់នោះ។ ក្រោយការវាយតំលៃយើងឃើញថាពហុកីឡាដ្ឋានដែរល្អជាងគេគឺជាពហុកីឡាដ្ឋានរបស់ក្លឹប Tottenham Hotspurs ដែលទើបនឹងសម្ភោធថ្មីៗនេះផងដែរ ខណៈដែរ ពហុកីឡាដ្នានរបស់បិសាចក្រហម Manchester united បានឈនៅត្រឹមលេខពីរប៉ុណ្ណោះ។ តោះមកមើលកម្រងរូបភាពពហុកីឡាដា្ឋនថ្មីទាំងអស់គ្នា៖


    អត្ថបទ៖ សុគុណា
    ប្រភព៖ Givemesports

    Share This Post: