ខ្មែរណូត

ស្វែងរក

  • កីឡា

    Barcelona មានទឹកមាត់លេបហើយ! Griezmann បដិសេធមិនបន្ដកុងត្រាថ្មីជាមួយនឹង Atletico Madrid ដើម្បី Barcelona

    BY Khmernote Media March 13, 2018
    Barcelona មានទឹកមាត់លេបហើយ! Griezmann បដិសេធមិនបន្ដកុងត្រាថ្មីជាមួយនឹង Atletico Madrid ដើម្បី Barcelona

    ក្លឹបអ្នកមានបុណ្យ Barcelona កំពុងមានទឹកមាត់លេបបណ្ដើរៗក្នុងការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Antoine Griezmann ហើយ បន្ទាប់ពីខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបដិសេធមិនព្រមចុះហត្ថលេខាបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប Atletico Madrid។

    ខ្សែប្រយុទ្ធវ័យ 26 ឆ្នាំរូបនេះបានដាក់ចិត្តក្នុងការផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ហើយនៅក្នុងរដូវកាលក្ដៅខាងមុខនេះ ហើយសូម្បីតែពេលនេះក្លឹប Atletico Madrid បានព្យាយាមនិយាយបញ្ចុះបញ្ចូលអោយរូបគេបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបក៏ដោយ ក៏រូបគេមិនផ្លាស់ប្ដូរចិត្តក្នុងការផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ដែរ។

    ក្លឹបអ្នកមានបុណ្យ Barcelona នៅក្នុងទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខនេះចាំបាច់ត្រូវបានស្វែងរកប្រាក់អោយ 100លានអឺរ៉ូ ដើម្បីត្រៀមទិញខ្សែប្រយុទ្ធ Antoine Griezmann ពីក្លឹប Atletico Madrid។ ក្លឹបអ្នកមានបុណ្យ Barcelona នឹងស្វែងរកប្រាក់ចំណូលខ្លះពីការលក់កីឡាករនៅក្នុងរដូវក្ដៅខាងមុខនេះ។

    នៅក្នុងសេចក្ដីរាយការណ៍មួយរបស់សារពត៌មាន Le 10 Sport បានចុះផ្សាយអោយដឹងថា៖ ខ្សែប្រយុទ្ធ Antoine Griezmann បានបដិសេធមិនបន្ដកុងត្រាថ្មីជាមួយនឹងក្លឹប Atletico Madrid ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានយល់ព្រមក្នុងការផ្ទេរទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ហើយ។

    បុត្រ

    ប្រភព៖ Goal

     

     

    Share This Post:
    MPO4D jitutoto mpo4d Mpoplay