សង្សារចាស់របស់កូនកំលោះមកលុតជង្គង់សុំត្រូវគ្នាវិញក្នុងថ្ងៃមង្គលការ ធ្វើឲ្យផ្អើលពេញរោងការ (មានវីដេអូ)
ចិន៖ ភាពភ្ញាក់ផ្អើលមួយកើតឡើង និងបង្កឲ្យមានភាពរញ៉េរញ៉ៃពេញរោងការ ក្រោយពេលពេលអតីតមិត្តស្រីរបស់កូនកំលោះបានបង្ហាញខ្លួនក្នុងពិធីមង្គលការមួយ ដែលកំពុងតែដំណើរការបានពាក់កណ្តាលទៅហើយ។ រឿងរ៉ាវចម្រូងសម្រាសស្នេហាត្រីកោណនេះបានកើតឡើងនៅក្នុងខេត្ត Hunan ប្រទេសចិន ខណៈដែលអត្តសញ្ញាណរបស់កូនក្រមុំ និងកូនកំលោះមិនត្រូវបានគេបង្ហាញនោះទេ។

តាមរយៈវីដេអូដែលគេបង្ហោះពេញបណ្តាញសង្គមនោះ បានបង្ហាញថាខណៈដែលកូនក្រមុំ និងកូនកំលោះ កំពុងឈរនៅពីមុខភ្ញៀវជាច្រើននាក់នោះ ស្រាប់តែមាននារីម្នាក់ទៀតស្លៀកពាក់ឈុតរៀបការដែរបានបង្ហាញខ្លួន ហើយនាងបានលុតជង្គង់ និងនិយាយទៅកាន់កូនកុំលោះថា អូនសុំទោសចំពោះរឿងដែលបានកើតឡើងកន្លងមក សូមបងលើកលែងទោសឲ្យអូនម្តង និងសុំកូនកំលោះត្រូវត្រូវគ្នាវិញម្តងទៀត។ ហេតុការណ៍នេះបានធ្វើឲ្យកូនក្រមុំស្រឡាំងកាំងហួសចិត្តជាខ្លាំង និងសម្រេចដើរដេញពីរោងការទាំងទឹកមុខមិនសប្បាយចិត្តតែម្តង៕
https://youtu.be/tI7NqgkUzKw
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail
