ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ថៃព្យាការណ៍ថា ចំនួនភ្ញៀវទេសចរណ៍នឹងធ្លាក់ចុះថ្ងៃចូលឆ្នាំថ្មីខាងមុខ ព្រោះបញ្ហាខ្យល់កខ្វក់

    BY Khmernote Media April 9, 2019
    ថៃព្យាការណ៍ថា ចំនួនភ្ញៀវទេសចរណ៍នឹងធ្លាក់ចុះថ្ងៃចូលឆ្នាំថ្មីខាងមុខ ព្រោះបញ្ហាខ្យល់កខ្វក់

    ថៃ៖ អាជ្ញាធរទេសចរណ៍ថៃបានព្យាការណ៍ថា នៅក្នុងឱកាសនៃពិធីសង្ក្រាន ឬបុណ្យចូលឆ្នាំប្រពៃណីថៃឆ្នាំ ២០១៩ ខាងមុខនេះ ចំនួនភ្ញៀវទេសចរណ៍នឹងធ្លាក់ចុះច្រើនជាង ១០ % ហើយមូលហេតុដែលធ្វើការមានការធ្លាក់ចុះនេះគឺដោយសារបញ្ហាផ្សេងពុល និងខ្យល់កខ្វក់ ដែលកំពុងតែវាយប្រហារតំបន់ភាគខាងជើងប្រទេសថៃ។ ជំនួសដោយការដើរកំសាន្តក្នុងពិធីសង្គ្រានក្នុងប្រទេសថៃនេះ ភ្ញៀវទេសចរណ៍ដែលមានទាំងប្រជាជនថៃខ្លួនឯងផ្ទាល់ផងនោះនឹងសម្រេចចេញទៅដើរកំសាន្តនៅក្រៅប្រទេស។

    ការព្យាករណ៍របស់អាជ្ញាធរថៃក៏បានបង្ហាញថា ដោយសារតែចំនួនភ្ញៀវទេសចរណ៍ធ្លាក់ចុះ ប្រាក់ចំណូលដែលគេអាចទទួលបានពីការចំណាយរបស់ភ្ញៀវទេសចរណ៍ក៏ធ្លាក់ចុះដែរ ពោលគឺធា្លក់ចុះប្រមាណជា ២ ពាន់លានបាត​ (៦២ ៧៣៥ ០០០ លានដុល្លារអាមេរិក)។ របាយការណ៍ដដែលនេះក៏បានបង្ហាញដែរថា ប្រជាជនថៃប្រមាណជា ៣០០ ០០០ នឹងចេញទៅកំសាន្តក្រៅប្រទេសហើយការចំណាយជាមធ្យមរបស់ពួក នៅក្រៅប្រទេសសរុបប្រមាណជា ៩ ពាន់លានបាត (២៨២ ៣០៧ ៥០០ ដុល្លារអាមេរិក ជាធម្យមម្នាក់ចំណាយអស់ ៩៤១ ដុល្លារអាមេរិក)៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nationmultimedia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay