ថាមិចគឺចឹងហើយ!! Ronaldo បានចូលមកហ្វឹកហាត់វិញហើយដើម្បីត្រៀមខ្លួនជួប Ajax ក្នុងជំនួប UCL បន្ទាប់ពីរបួសពេលលេងអោយក្រុមជម្រើសជាតិកាលពីប៉ុន្មានសប្តាហ៍មុន
- April 10, 2019
កីឡាករសំខាន់របស់ក្លឹបសេះបង្កង់ Juventus Christiano Ronaldo អាចនឹងចូលលេងវិញ ហើយពួកគេកំពុងរៀបចំដើម្បីជួប Ajax នៅក្នុងជំនួបពានលំដាប់លេខមួយប្រចាំទ្វីបអឺរ៉ុប។ កីឡាករ Ronaldo បានត្រឡប់ចូលមកទីលានហ្វឹកហាត់ជាមួយមិត្តរួមក្រុមនៅ Juventus ដើម្បីត្រៀមខ្លួនជួបជាមួយ Ajax នៅក្នុងជើងទី១នៃពាន Champion League វគ្គ៨ក្រុមចុងក្រោយនៅថ្ងៃពុធនេះ។ គួរបញ្ជាក់ផងដែរថា Ronaldo បានវត្តមានពីក្រុម Juventus ចាប់តាំងពីបានរកគ្រាប់បាល់ Hat-trick ពេលប៉ះជាមួយក្រុម At. Madrid នៅជើងទីពីរកាលពីវគ្គ១៦ក្រុមចុងក្រោយនៃ CL។

កីឡាករ Ronaldo បានសម្រាកព្យាបាលអស់មួយរយៈបន្ទាប់ពីរបួសសសៃជង្គង់ខាងក្រោយ ពេលដែលលេងអោយជម្រើសជាតិប៉ុកទុយហ្គាលនៅចុងខែមិនាមុននេះ។ ការអវត្តមានរបស់គាត់ Juvantus នៅតែធ្វើបានល្អដោយឈ្នះបីប្រកួតក្នុងចំណោម៤ប្រកួតក្នុងលីគ Serie A។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo បានចូលហ្វឹកហាត់វិញនៅថ្ងៃអង្គារ៍នេះ ហើយត្រឡប់ទៅរកគ្រាប់បាល់ដើម្បីបន្តកំណត់ត្រាអ្នករកគ្រាប់បាល់បានច្រើននៅក្នុងពាន Uefa Champion League។ ហើយពួកគេនឹងធ្វើដំណើរទៅកាន់ទីក្រុង Amsterdam ខណៈដែរក្រុម Juventus នឹងអវត្តមានកីឡាករសំខាន់ពីររូបផងដែរមានដូចជា Giorgio Chiellini និង Emre Can បន្ទាប់ពីកីឡាករទាំងពីរនេះរបួសកាលពីប្រកួតមុនៗ៕

អត្ថបទ៖ សុគុណា
ប្រភព៖ Fox Sports
- Share This Post:










