ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ការសិក្សាមួយបង្ហាញថា បុរសដែលមានសក់វែង និងពុកមាត់ច្រើន ភាគច្រើនជាមនុស្សដែលមានពងស្វាសតូច

    BY Khmernote Media April 12, 2019
    ការសិក្សាមួយបង្ហាញថា បុរសដែលមានសក់វែង និងពុកមាត់ច្រើន ភាគច្រើនជាមនុស្សដែលមានពងស្វាសតូច

    ការសិក្សាមួយបានរកឃើញថា បុរសដែលមានសក់វែង និងពុកមាត់ច្រើន គឺជាមនុស្សដែលមានពងស្វាសតូច បើធៀបទៅនឹងមនុស្សប្រុសផ្សេងទៀតដែលមិនសូមមានសក់ ឬរោមច្រើននៅលើដងខ្លួន។ ​ការសិក្សាមួយនេះត្រូវធ្វើដោយក្រុមអ្នកវិទ្យាសាស្ត្រនៃសាលកវិទ្យាល័យ University of Western Australi និងបានចុះផ្សាយជាសាធារណៈនៅបណ្តាញសារព័ត៌មាន និងសៀវភៅមួយចំនួននៅជុំវិញពិភពលោកផងដែរ។ ការសិក្សានេះមិនត្រឹមតែបានសិក្សានៅលើមនុស្សជាតិនោះទេ តែគេថែមទាំងបានសិក្សាទៅលើពពួកសត្វមានជីវិតជាង ១០០ ប្រភេទផ្សេងទៀតផងដែរ។

    ការសិក្សា និងស្រាវជ្រាវយ៉ាងម៉ត់ហ្មត់នេះសុទ្ធតែបានបង្ហាញលទ្ធផលដូចគ្នាថា ទាំងមនុស្ស និងប្រភេទសត្វ ដែលមានរោមច្រើន ហើយវែង ច្រើនតែមានពងស្វាសតូចជាងមនុស្ស ឬសត្វផ្សេងទៀតដែលមិនសូវមានរោមវែង និងច្រើន។ ការសិក្សានេះក៏បានរកឃើញដែរថា គេកម្ររកឃើញមនុស្ស ឬសត្វដែលមានរោមច្រើនហើយថែមមានពងស្វាសធំព្រមគ្នាណាស់ ពោលគឺក្នុងចំណោមចំណុចទាំងពីរនេះ ត្រូវមានមួយអត់មួយ បើមានពងស្វាសធំត្រូវតែមិនសូវមានរោម តែបើមានរោមច្រើនត្រូវតែមានពងស្វាសតូច។ ការសិក្សាបានក៏បានបញ្ជាក់បន្ថែមដែរថា កត្តាដែលជំរុញឲ្យមាននិន្នាការខាងលើនេះគឺដោយសារតែទំនាក់ទំនងអរម៉ូន ដែលមាននៅក្នុងខ្លួនមនុស្ស ឬសត្វនោះពីធម្មតាជាតិផ្ទាល់តែម្តង៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay