Real Madrid ដាក់លក់អតីតកីឡាករដែលមានតំលៃថ្លៃជាងគេលើលោក Gareth Bale ក្នុងតំលៃ ១៣០លានអឺរ៉ូ
- April 12, 2019
ក្លឹបយក្សនៅអេស្ប៉ាញអធិរាជស Real Madrid ចង់លក់កីឡាករសញ្ជាតិវែឡ Gareth Bale ដើម្បីទិញយកកីឡាករខ្សែបំរើរបស់មាន់ក្នាយមាស Tottenham Hotspurs លោក Christian Eriksen។ គួរបញ្ជាក់ផងដែរថា Real Madrid បានដាក់តំលៃ ១៣០លានអឺរ៉ូ ក្នុការលក់ Gareth Bale ដោយសង្ឃឹមថាពេលលក់កីឡាកររូបនេះអាចនឹងទុកលុយសម្រាប់ការទិញកីឡាករថ្មីៗនៅក្នុងរដូវក្តៅនេះ បើយោងទៅតាមព័ត៌មាន AS។ មិនតែប៉ុណ្ណោះ Madrid សង្ឃឹមថាអាចប្រើ Bale ដើម្បីដោះដូរជាមួខ្សែបំរើសញ្ជាតិបារាំ Paul Pogbaពីក្រុមបិសាចក្រហម Manchester United ជាមួយនិង កីឡាករសញ្ជាតិវែឡរូបនេះ ហើយអាចនឹងថែមលុយមួយចំនួនទៀត ដើម្បីអោយការដោះដូរនេះអាចកើតឡើង។

ប៉ុន្តែម្យ៉ាងវិញទៀត ក្រុមអធិរាជស អាចនឹងធ្វើការពិចារណាស្រដៀងគ្នាជាមួយ Tottenham Hotspurs ផងដែរ សម្រាប់ Gareth Bale ដែលមានចិត្តត្រឡប់មកអង់គ្លេសវិញ ដើម្បីដោះដូរយកីឡាករ Christian Eriksen មកវិញ។ ចំពោះតំលៃនេះ វារាងដូចជាថ្លៃបន្តិចមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ តម្លៃកីឡាករនៅក្នុងទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្ននេះ មានការកើនឡើងយ៉ាងខ្លាំង ដែលកាលពីប៉ុន្មានឆ្នាំមុននេះ កីឡាករសញ្ជាតិប្រេសុីល Neymar មានតំលៃខ្លួនរហូតដល់ទៅជាង២០០លានដុល្លារឯណោះ នៅពេលដែលផ្លាស់ប្តូរពីក្លឹប Barcelona ទៅកាន់ក្លឹបអ្នកមានរបស់បារាំង PSG៕

- Share This Post:







