ខ្មែរណូត

ស្វែងរក

  • កីឡា

    បន្ទាប់ពីក្លឹបសេះបង្កង់ Juventus ធ្លាក់ចេញពី UCL កីឡាករ Christiano Ronaldo បានប្រាប់ទៅម្តាយខ្លួនថា…

    BY Khmernote Media April 18, 2019
    បន្ទាប់ពីក្លឹបសេះបង្កង់ Juventus ធ្លាក់ចេញពី UCL កីឡាករ Christiano Ronaldo បានប្រាប់ទៅម្តាយខ្លួនថា…

    ក្រុមសេះបង្កង់ Juventus គឺជាក្រុមដែលមានអ្នកគាំទ្រ និងរំពឹងថានឹងឈ្នះពានរង្វាន់ Champion League បន្ទាប់ពីចុះកុងត្រាជាមួយកីឡាករ Christiano Ronaldo នៅរដូវកាលក្តៅមុននេះ ប៉ុន្តែផ្ទុយទៅវិញអ្វីដែរពួកគេរំពឹងទុកត្រូវបានរលាយសូន្យឈឹង។ ទោះបីជាយ៉ាងណាក៏ដោយ Ronaldo បានជួយក្រុមសេះបង្កង់អោយឆ្លងផុតវគ្គ ១៦ក្រុមចុងក្រោយបន្ទាប់ពី Juventus បានចាញ់ក្រុម At. Madrid ក្នុងលទ្ធផល២ទល់នឹងសូន្យនៅក្នុងជើងទី១ ហើយរកបាន Hat-trick ជួយអោយក្រុម Juventus ឡើងទៅវគ្គ៨ក្រុមចុងក្រោយផងដែរ នៅពេលដែលស្វាគមន៍ក្រុមភ្ញៀវនៅក្នុងទឹកដីអុីតាលីនៅជើងទី២វិញ។

    គួរបញ្ជាក់ផងដែរថានៅជើងទី១ក្នុងទឹកដី Amsterdam របស់ក្រុម Ajax បានបញ្ចប់លទ្ធផល ១ស្មើ ដោយ Ronaldo ជាអ្នកតែតបាល់បញ្ជូលទីនៅក្នុងចុងតង់ទី១។ ប៉ុន្តែគួរអោយសោកស្តាយ Ajax បានបញ្ឈប់ដំណើររបស់ Ronaldo បន្ទាប់ពីយកឈ្នះក្រុម Juventus នៅក្នុងលទ្ធផល ២ទល់នឹង១ ក្នុងទឹកដី Turin របស់Juventus។ ក្នុងចំណុចនេះគឺ Ronaldo មិនអាចស្វែងរកពាន Champion League ទី៦របស់ខ្លួន បន្ទាប់ពីគាត់សង្ឃឹមថានឹងអាចឈ្នះពាននេះនៅក្នុងទឹកដីប្រទេសអុីតាលី។ បន្ទាប់ពីបញ្ចប់ការប្រកួតជាមួយ Ajax កីឡាករ Ronaldo មានអារម្មណ៍មិនល្អ និងបានដើរចេញពីពហុកីឡាដ្ឋាន Turin ដោយមិនបានធ្វើបទសំភាសន៍អ្វីទាំងអស់។

    ក្រោយមកម្តាយរបស់ Ronaldo បាននិយាយពីការសន្ទនារបស់គាត់ជាមួយ Ronaldo ប្រាប់ទៅកាសែត CalcioMarcato ថា ”អ្វីដែលគាត់បាននិយាយជាមួយខ្ញុំនោះគឺ ម៉ាក់កូនធ្វើមិនបានល្អទេ” ហើយពេលគាត់និយាយគឺមានអារម្មណ៍ថា គាត់បង្ហាញពីអារម្មណ៍របស់គាត់ខ្លាំងមែនទែន។ បន្ថែមពីនេះទៅទៀតគ្រូបង្វឹក Allegri បានទទួលស្គាល់ពីការខិតខំរបស់ Ronaldo នៅក្នុងការប្រកួតផងដែរ។ នេះពិតជាគួរអោយសោកស្តាយខ្លាំងមែនទែនសម្រាប់រូបគាត់ ហើយគាត់ពិតជាខំអស់សមត្ថភាពហើយ និងសង្ឃឹមថានៅរដូវកាលក្រោយគាត់នឹងអាចធ្វើបានសម្រេចនូវអ្វីដែលគាត់កំពុងប្រាថ្នា បើទោះបីជាគាត់មានអាយុច្រើនបន្តិចក៏ដោយ៕

     


    អត្ថបទ៖ សុគុណា
    ប្រភព៖ Givemesports

    Share This Post: