ស្លាក់ឆ្អឹងត្រី ខំយកស្លាបព្រាឆ្កឹះឆ្អឹងត្រីនោះចេញ មានអីជ្រុលដៃលេបចូលពោះបាត់
ចិន៖ ស្លាបព្រាអ៊ីណុកប្រវែងប្រមាណជា ១៣ សង់ទីម៉ែត្រត្រូវបានក្រុមវេជ្ជបណ្ឌិតវះកាត់យកចេញពីក្នុងខ្លួនស្រ្តីម្នាក់ក្រោយពេលគាត់បានលេបវាចូលពោះដោយចៃដន្យ។ ស្រ្តីរងគ្រោះមានឈ្មោះថា Lili រស់នៅក្នុងទីក្រុង Shenzhen ប្រទេសចិន។ ស្រ្តីរងគ្រោះបានប្រាប់ឲ្យដឹងថា មូលហេតុដែលធ្វើឲ្យគាត់លេបស្លាបព្រានេះគឺមុនដំបូងគាត់បានជាប់ឆ្អឹងត្រីនៅក្នុងបំពងកក្នុងពេល ដែលគាត់កំពុងញ៉ាំបាយ ហើយក្រោយមកគាត់ក៏ព្យាយាមប្រើស្លាបព្រាឆ្កឹះឆ្អឹងត្រីនោះចេញមកវិញ ហើយដោយចៃដន្យគាត់ក៏បានជ្រុលលេបស្លាបព្រាចូលក្នុងពោះតែម្តង។

ក្រោយលេបស្លាបព្រាបានមួយថ្ងៃស្រ្តីរងគ្រោះហាក់គ្មានធ្វើទុកអ្វីនោះទេ ហើយគាត់ក៏បានទៅពេទ្យភ្លាមដែរ។ លុះក្រោយមកទើបស្ត្រីរងគ្រោះមានអាការឈឺចុកចាប់នៅក្នុងពោះ និងត្រូវបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។ រហូតមកទល់នឹងពេលនេះការវះគាត់ត្រូវបានបញ្ចប់ដោយជោគជ័យហើយ ខណៈជនរងគ្រោះត្រូវសម្រាកនៅក្នុងមន្ទីរពេទ្យមួយរយៈទម្រាំតែរបួសជាសះទើបអាចចេញពីមន្ទីរពេទ្យបាន៕
អត្ថបទ៖ ភក្តី
ប្រភព៖ dailymail

