ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទើបរៀនថ្នាក់ទី១១សោះ ថ្លើមធំហ៊ានធ្វើចោរឆក់ទូរស័ព្ទតាមផ្លូវទៅហើយ

    BY Khmernote Media April 20, 2019
    ទើបរៀនថ្នាក់ទី១១សោះ ថ្លើមធំហ៊ានធ្វើចោរឆក់ទូរស័ព្ទតាមផ្លូវទៅហើយ

    រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោង ១៩និង ៣០នាទី ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០១៩ មានករណីឆក់ទូរសព្ធ័ដៃ (IPHONE XS MAX) បានសម្រេចនៅចំនុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ជនសង្ស័យមានឈ្មោះ ជយ័ វឌ្ឍនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបបសិស្សថ្នាក់ទី១១E វិទ្យាល័យវត្តភ្នំ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវឃាត់ខ្លួនបានរួមទាំងមធ្យោបាយម៉ូតូ ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1HF-5775។ វត្ថុតាងដកហូតបានរួមមានទូរស័ព្ទដៃម៉ាក (IPHONE XS MAX) មួយគ្រឿង។

    ជនរងគ្រោះមានឈ្មោះចាង ធីង ភេទស្រី អាយុ ៣២ ស្នាក់នៅសណ្ឋាគា សុីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បច្ចុប្បន្នទូរស័ព្ទបានប្រគល់អោយជនរងគ្រោះវិញ ចំនែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay