ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បង្កឲ្យមានផេះកម្ពស់ ៤ គីឡូម៉ែត្រ ហោះចូលទៅក្នុងបរិយាកាស

    BY Khmernote Media April 23, 2019
    ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី បង្កឲ្យមានផេះកម្ពស់ ៤ គីឡូម៉ែត្រ ហោះចូលទៅក្នុងបរិយាកាស

    ភ្នំភ្លើង Agung ដែលមានទីតាំងស្ថិតនៅក្នុងលើកោះបាលី ប្រទេសឥណ្ឌូនេស៊ី បានផ្ទុះឡើងកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅនេះ និងបានបង្កឲ្យមានផេះ និងផ្សែងពុលយ៉ាងច្រើនហោះចូលទៅក្នុងបរិយាកាស។ បើតាមអាជ្ញាធរឥណ្ឌូនេស៊ីបានឲ្យដឹងថា ភ្នំភ្លើងបានផ្ទុះនៅម៉ោង ៣ និង ២១​ នាទីទាបភ្លឺ ហើយវាបានបង្កឲ្យមានផ្សេង និងផេះកម្ពស់ប្រមាណជា ៤ គីឡូម៉ែត្រ ហោះចូលទៅក្នុងបរិយាកាស។

    ក្រុមការងារគ្របគ្រង់គ្រោះមហត្តរាយឥណ្ឌូនេស៊ីបានបញ្ជាក់ថា ភ្នំភ្លើង Agung បានផ្តើមមានសញ្ញានៃការផ្ទុះចាប់តាំងពីឆ្នាំ ២០១៧ មកម្លះ ហើយនៅក្នុងឆ្នាំ ២០១៨ វាក៏បានផ្ទុះរួចម្តងហើយ ដែលការនោះវាបានធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរប្រមាណជា ៥ ០០០ នាក់។ សម្រាប់ការផ្ទុះលើកនេះ វិញវាមិនបានប៉ះពាល់ដល់ប្រលានយន្តហោះអន្តរជាតិ Ngurah Rai នៅលើកោះបាលីនោះទេ តែវានៅតែធ្វើឲ្យអ្នកដំណើរជាច្រើននាក់មានការភ័យខ្លាចមិនហ៊ានធ្វើដំណើរដោយសេរីដដែល។ ​យ៉ាង​ណាក្តី ការផ្ទុះភ្នំភ្លើងនេះមិនបានបង្កឲ្យមានមនុស្សស្លាប់ ឬខូចខាតទ្រព្យសម្បត្តិច្រើននោះទេ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay