ខ្មែរណូត

ស្វែងរក

  • កីឡា

    ពេលនេះ Messi កៀកៗនឹងទទួលបានស្បែកជើងមាសរបស់អឺរ៉ុប ខណៈដែរ Ronaldo សូម្បីតែ Top 10 ក៏មិនបានផង

    BY Khmernote Media April 23, 2019
    ពេលនេះ Messi កៀកៗនឹងទទួលបានស្បែកជើងមាសរបស់អឺរ៉ុប ខណៈដែរ Ronaldo សូម្បីតែ Top 10 ក៏មិនបានផង

    តាមរយៈការរាយការណ៍ចុងក្រោយក្នុងតារាង ដែលអាចទទួលបានស្បែកជើងមាសប្រចាំទ្វីបអឺរ៉ុបក្នុងឆ្នាំ ២០១៨-២០១៩ កីឡាករ Lionel Messi របស់ក្រុម Barcelona បន្តឈនៅលើកំពូលតារាង ខណៈដែលកីឡាករ Ronaldo ដែលជាអ្នកប្រជែងដ៏សំខាន់ជាងមួយទស្សវត្សរូបនេះបាត់បង់ឱកាសសូម្បីតែក្នុង Top 10។ គួរបញ្ជាក់ផងដែរថា Messi ពុំបានស៊ុតបញ្ជូលទីលើក្រុម Real Sociedad កាលពីប្រកួតចុងក្រោយនោះទេ ប៉ុន្តែគាត់មាន ៣៣គ្រាប់កាលពីប្រកួតមុនមួយទៀត ដែលស្មើនឹង ៦៦ពិន្ទុ។

    ហើយអ្នកដែលនៅពីក្រោយ Messi គឺកីឡាករ KYlian Mbappe របស់ក្លឹបអ្នកមាននៅបារាំង Paris Saint Germain ដែលទើបនឹងរកបាន Hat-Trick ពេលប៉ះជាមួយក្លឹបចាស់ Monaco កាលពីថ្ងៃអាទិត្យមុននេះដែលកើនពី ២៧គ្រាប់ទៅ ៣០គ្រាប់ស្មើនឹង ៦០ពិន្ទុ។ គួរបញ្ជាក់ផងដែរថា កីឡាករ Ronalod មាន១៩គ្រាប់ ហើយគាត់ឈរនៅក្នុងលេខរាងទី ១១ តែទោះបីជាយ៉ាងណាក៏ដោយ Ronaldo បានជួយក្រុមសេះបង្កង់អោយលើពាន Serie A កាលពីប៉ុន្មានថ្ងៃនេះផងដែរ។

    នេះជាឈ្មោះកីឡាករដ៏ទៃទៀតដែលរកបានគ្រាប់បាល់បានច្រើនជាងគេ៖

    ៣. Fabio Quagliarella (Sampdoria, Serie A – 22 គ្រាប់, 44ពិន្ទុ).
    ៤. Mbaye Diagne (Kasimpasa/Galatasaray, Turkish League – 28គ្រាប់, 42ពិន្ទុ).
    ៥. Robert Lewandowski (Bayern Munich, Bundesliga – 21គ្រាប់, 42ពិន្ទុ).
    ៦. Krzysztof Piatek (Genoa/AC Milan, Serie A – 21គ្រាប់, 42ពិន្ទុ).
    ៧. Karim Benzema (Real Madrid, La Liga – 21គ្រាប់, 42ពិន្ទុ).
    ៨. Duvan Zapata (Atalanta, Serie A – 21គ្រាប់, 42ពិន្ទុ).
    ៩. Luuk de Jong (PSV Eindhoven, Eredivisie – 27គ្រាប់, 40.5ពិន្ទុ).
    ១០. Luis Suarez (Barcelona, La Liga – 20គ្រាប់, 40 ពិន្ទុ).

    ថែមពីនេះទៅទៀត Lionel Messi បានបង្ហាញទម្រង់លេងល្អយ៉ាងខ្លាំងស្ទើរតែគ្រប់រដូវកាលទាំងអស់សម្រាប់ក្លឹបអ្នកមានបុណ្យ Barcelona ហើយនេះគឺជារឿងមួយដ៏ល្អសម្រាប់ក្លឹប Barcelona ក្នុងការជួបជាមួយក្រុមខ្លាំងមកពីអង់គ្លេស ហង្សក្រហម Liverpool នៅក្នុងជំនួបពាន Champion Leauge វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: