បិសាចក្រហមនៅតែមិនអាចជួយហង្សក្រហមបាន ខណៈដែលចាញ់សង្គ្រាមនៅក្នុងទឹកដី Manchester ២ទល់នឹង០ជាមួយ Man City
- April 25, 2019
កាលពីរាត្រីអាធ្រាតយប់មិញនេះ មានការប្រកួតធំមួយនៅក្នុងទីក្រុង Manchester ដែលក្រុមទាំងពីនេះស្ថិតនៅក្នុងទីក្រុងជាមួយគ្នាគឺក្រុម បិសាចក្រហម Manchester United និងក្រុម Manchester City តែដោយឡែកកាលពីយប់មិញគឺលេងនៅក្នុងទឹកដីពហុកីឡាដ្ឋាន Old Trafford របស់ក្រុមបិសាចក្រហម។ ហើយក្រុមទាំងពីសុទ្ធតែត្រូវការពិន្ទុដូចគ្នា ជាពិសេសក្រុម Man City ព្រោះត្រូវការពិន្ទុជាចាំបាច់ដើម្បីឆ្ពោះទៅដល់ការលើកពាន English Premier League ហើយចំនែកឯក្រុមបិសាចក្រហមក៏ដូចគ្នាផងដែរ ដោយត្រូវការពិន្ទុដើម្បីឈរនៅក្នុង Top 4។
ជាមួយគ្នានោះដែរការប្រកួតយប់មិញនេះ ក្រុមដែលទទួលបានជ័យជំនះនោះគឺក្រុមភ្ញៀវដោយស៊ុតទៅលើក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល ២ទល់នឹងសូន្យ ដោយទាំងពីរគ្រាប់គឺរកបាននៅក្នុងតង់ទី២ទាំងអស់។ លទ្ធផលមួយនេះ បានធ្វើអោយមានសំពាធកាន់តែខ្លាំងលើក្រុមហង្សក្រហម Liverpoole ខណៈនៅពេលនេះធ្លាក់មកលេខរៀងទី២វិញដោយនៅក្នុង Man City ហើយនៅសល់តែប៉ុន្មានប្រកួតប៉ុណ្ណោះនឹងចប់រដូវកាលហើយ។ ទោះបីជាយ៉ាងណាក្តី បេក្ខភាពដែលអាចនឹងលើកពាន EPL មានតែពីរក្រុមតែប៉ុណ្ណោះគឺក្រុម Liverpool និងក្រុម Man Ctiy ហើយទោះជាក្រុម Man City ឈរនៅលើតារាងក៏ដោយ អោយតែប្រហែសតែបន្តិចនឹងបាត់ឱកាសលើកពានជាក់ជាមិនខាន ដូចនេះយើងរងចាំមើលទាំងអស់គ្នាថាក្រុមមួយណាអាចលើកពានបាន ខណៈដែរ លីគកំពូលៗ មួយចំនួនរបស់អឺរ៉ុបលើកពានបណ្តើរៗហើយ៕
អត្ថបទ៖ សុគុណា
- Share This Post:










