ខ្មែរណូត

ស្វែងរក

  • កីឡា

    ថាម៉េច!! Messi ទប់ស្កាត់ ក្លឹប Barcelona ក្នុងការទិញកីឡាករមួយរូបនៅក្នុងក្របខ័ណ្ឌ Enlish Premier League ដោយសារតែហេតុផលមួយនេះ

    BY Khmernote Media April 26, 2019
    ថាម៉េច!! Messi ទប់ស្កាត់ ក្លឹប Barcelona ក្នុងការទិញកីឡាករមួយរូបនៅក្នុងក្របខ័ណ្ឌ Enlish Premier League ដោយសារតែហេតុផលមួយនេះ

    បើយោងទៅតាមការរាយការណ៍ចុងក្រោយគេបង្អស់បានអោយដឹងថា តារាឆ្នើមប្រចាំក្លឹប Barcelona លោក Lionel Messi មិនគាំទ្រក្លឹបក្នុងការចង់បានកីឡាករវ័យក្មេង Callum Hudson-Odoi របស់ Chelsea។ នាពេលថ្មីៗនេះ Hudson-Odoi កំពុងតែឈឺចាប់ដោយសាររបួស ហើយកាលពីថ្ងៃព្រហស្បត្តិ៍ម្សិលមិញនេះគាត់បានធ្វើការវះកាត់បានជោគជ័យដើម្បីជាសះស្បើយឆាប់ៗ។ កំឡុងពេលនោះដែរ មានគេរាយការណ៍ថាក្លឹបយក្សនៅអេស៉្បាញ Barcelona កំពុងតែតាមប្រមាញ់យកកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេសដើម្បីមកចូលរួមនៅក្នុងរដូវក្តៅនេះ។

    នៅក្នុងរដូវកាលនេះ យើងឃើញថា Hudson-Odoi ឡើងទម្រង់លេងយ៉ាងខ្លាំង  ហើយមិនមែនមានតែក្លឹប Barcelona ទេដែលចង់បានរូបគេគឺមានក្លឹបធំៗជាច្រើនកំពុងចាប់អារម្មណ៍លើកីឡាករវ័យ១៨ឆ្នាំរូបនេះ។ តែតាមរយៈរបាយការណ៍ចុងក្រោយរបស់ CaughtOffside.com លើកឡើងថា ដោយសារតែរបួសរបស់កីឡាកររូបនេះ ទើបធ្វើអោយ Messi ប្រតិកម្មរឿងការផ្លាស់ប្តូររបស់កីឡាករវ័យក្មេងរូបនេះ។ ទោះបីជាយ៉ាងណាក៏ដោយ Hudon-Odoi នៅតែជាគោលដៅសំខាន់សម្រាប់ក្លឹបជាច្រើននៅក្នុងនោះមាន ហង្សក្រហម Liverpool Bayern Munich និង AC Milan ជាដើម៕

     

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: