ខ្មែរណូត

ស្វែងរក

  • កីឡា

    អ្នកចាត់ការទូទៅរបស់ហង្សក្រហម Liverpool លោក Klopp និយាយថាមិនដែលរំពឹងថាបិសាចក្រហមអាចជួយ Liverpool និងយកឈ្នះMan City នៅក្នុងសង្គ្រាម Manchester នោះឡើយ

    BY Khmernote Media April 26, 2019
    អ្នកចាត់ការទូទៅរបស់ហង្សក្រហម Liverpool លោក Klopp និយាយថាមិនដែលរំពឹងថាបិសាចក្រហមអាចជួយ Liverpool និងយកឈ្នះMan City នៅក្នុងសង្គ្រាម Manchester នោះឡើយ

    ថ្មីៗនេះ ក្រុមបិសាចក្រហមបានចាញ់ក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល២ទល់០នៅក្នុងទីក្រុង Manchester ពេលប៉ះក្រុមដែលមកពីមូលដ្ឋានដូចគ្នាគឺក្រុម  Man City នោះវាគ្មានអ្វីដែលត្រូវធ្វើអោយលោកគ្រូបង្វឹក Liverpool នោះទេខណៈដែលក្រុមលោកកំពុងតែប្រឹងដើម្បីបានលើកពាននៅក្នុងរដូវកាលនេះ។ បន្ថែមពីនេះដែរ លោក Jurden Klopp បាននិយាយថាគាត់មិនដែលរំពឹងថាក្រុមបិសាចក្រហមអាចឈ្នះនៅពេលប៉ះជាមួយ Machester City នោះទេសម្រាប់ពាន Premier League។

    អ្វីដែលក្រុមហង្សក្រហមសង្ឃឹមនោះគឺ Man Utd អាចបានមួយពិន្ទុពីការប្រកួតនៅថ្ងៃពុធមុននេះ ប៉ុន្តែកូនក្រុមរបស់លោក Ole Gunnar Solskjear បានចាញ់ក្នុងលទ្ធផល២ទល់នឹងសូន្យ នៅក្នុងទឹកដី Old Trafford ទៅវិញ។ ហើយបន្ទាប់ពីឈ្នះកាលពីថ្ងៃពុធមុននេះ Man Ctiy បានឡើងមកឈរលេខមួយវិញដោយមាន១ពិន្ទុលើកក្រុមហង្សក្រហម Liverpool ខណៈដែរក្រុមនេះមានតែបីប្រកួតប៉ុណ្ណោះមុនចប់រដូវកាល។

    ជាមួយគ្នានេះដែរ លោក Jurden Klopp បានលើកឡើងយ៉ាងហំថា ” បើសិនជាអ្នកគិតថា បិសាចក្រហមអាចធ្វើអោយក្រុម Man City ឈឺចាប់់នោះប្រហែលជាពិបាកហើយព្រោះក្រុម Man City ល្អពេកហើយ។ ខ្ញុំបានអង្គុយមុខទូរទស្សន៍ហើយមើលការប្រកួតនេះ តែខ្ញុំដូចជាអត់មានអារម្មណ៍ភ័យខ្លាចសូម្បីតែបន្តិច ឧទាហរណ៍ដូចពេលដែល Lingard! ម៉េចបានធ្វើបែបនេះជាដើម”។ ហើយរូបគាត់បានរៀបរាប់បន្ថែមទៀតថា ”ឥឡូវនេះខ្ញុំសង្ឃឹមថាខ្ញុំអាចរកបាន៩៧ពិន្ទុពេលដែលចប់រដូវកាល ហើយប្រសិនបើពួកយើងអាចធ្វើបាននោះ គឺយើងធ្វើបានល្អបំផុតនៅក្នុងរដូវកាលនេះ និងទោះជាអ្នកណានិយាយអ្វីក៏ដោយមកលើពួកយើង ខ្ញុំមិនខ្វល់អ្វីទាំងអស់”៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ GivemeSport

    Share This Post: