កីឡា
Arsenal ត្រៀមលុយ 60លានអឺរ៉ូ សម្រាប់ដេញថ្លៃខ្សែបម្រើ Luka Modric ពេលបញ្ចប់រដូវកាលនេះ
BY hor nita
March 15, 2018
ក្លឹបកាំភ្លើងធំ Arsenal ត្រៀមនឹងផ្ដល់លុយចំនួន 60លានអឺរ៉ូ ក្នុងការទិញខ្សែបម្រើ Luka Modric នៅក្នុងពេលបញ្ចប់រដូវកាលខាងមុខនេះ។

ក្នុងការរាយការណ៍របស់កាសែតកីឡាមួយបានអោយដឹងថា៖ ខ្សែបម្រើ Luka Modric កំពុងពិចារណាក្នុងការត្រលប់ទៅកាន់លីគកំពូល Premier League វិញនៅក្នុងរដូវកាលក្រោយនេះ ហើយក្លឹបចាស់របស់ខ្សែបម្រើរូបនេះគឺក្លឹបមាន់ខ្នាយមាស Tottenham Hotspur ក៏មានចំណាប់អារម្មណ៍ចង់បានខ្សែបម្រើសញ្ជាតិក្រូអាតរូបនេះត្រលប់ទៅកាន់ក្លឹបវិញដែរ។
ក្លឹបហង្សក្រហម Liverpool និងក្លឹបសេះបង្កង់ Juventus ក៏ចង់បានខ្សែបម្រើវ័យ 32 ឆ្នាំរូបនេះដែរ ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពីក្លឹបអធិរាជសរ Real Madrid មែននៅក្នុងរដូវកាលក្រោយនេះ។ ប៉ុន្ដែឥលូវនេះក្លឹបកាំភ្លើងធំ Arsenal បានត្រៀមលុយ 60លានអឺរ៉ូ រួចរាល់ហើយសម្រាប់ការដេញថ្លៃ Modric ពេលបញ្ចប់រដូវកាលនេះ។
