ខ្មែរណូត

ស្វែងរក

  • កីឡា

    តោខៀវ Chelsea ដាក់តម្លៃខ្លួន Batshuayi ក្នុងតម្លៃផ្ទេរ 60លានអឺរ៉ូ ប្រសិនបើ Dortmund ចង់បានរូបគេនៅក្នុងរដូវកាលក្រោយ

    BY Khmernote Media March 15, 2018
    តោខៀវ Chelsea ដាក់តម្លៃខ្លួន Batshuayi ក្នុងតម្លៃផ្ទេរ 60លានអឺរ៉ូ ប្រសិនបើ Dortmund ចង់បានរូបគេនៅក្នុងរដូវកាលក្រោយ

    ក្លឹប Borussia Dortmund អាចនឹងត្រូវបង់លុយ 60លានអឺរ៉ូ ទៅកាន់ក្លឹបតោខៀវ Chelsea ប្រសិនបើក្លឹបយក្សអាឡឺម៉ង់មួយនេះចង់ទិញផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធរូបនេះពីក្លឹបតោខៀវ Chelsea។

    ខ្សែប្រយុទ្ធ Batshuayi បានរីករាយនឹងការចាប់ផ្តើមដ៏គួរអោយចាប់អារម្មណ៍មួយរបស់រូបគេនៅក្នុងក្លឹប Borussia Dortmund។ បន្ទាប់ពីទៅដល់ក្លឹប Borussia Dortmund ក្នុងលក្ខខ័ណ្ឌខ្ចីជើងនោះ រូបគេបានបង្ហាញទំរង់លេងដ៏ល្អធ្វើអោយមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

    ខ្សែប្រយុទ្ធសញ្ជាតិប៊ែលហ្ស៊ិករូបនេះបានផ្ទេរទៅកាន់ក្លឹប Borussia Dortmund កាលពីដើមខែមករាកន្លងទៅក្នុងលក័ខណ្ឌជើងពីក្លឹបតោខៀវ Chelsea ដល់ពេលបញ្ចប់រដូវកាលនេះ។ អនាគតរបស់កីឡាករសញ្ជាតិប៊ែលហ្ស៊ិករូបនេះជាមួយនឹងក្លឹបតោខៀវ Chelsea នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ប៉ុន្ដែពេលនេះក្លឹប Dortmund ត្រូវរកប្រាក់អោយបាន 60លានអឺរ៉ូ ប្រសិនបើក្លឹបយក្សអាឡឺម៉ង់រូបនេះចង់អោយ Batshuayi បន្ដនៅក្នុងក្លឹបរបស់ខ្លួន។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay