ខ្មែរណូត

ស្វែងរក

  • កីឡា

    តោខៀវ Chelsea សង្ឃឹមថាពួកគេនឹងជោគជ័យក្នុងចុះហត្ថលេខានាំយកខ្សែការពារ Asamoah ពីក្លឹប Juventus ក្នុងតម្លៃផ្ទេរឥតគិតថ្លៃ

    BY Khmernote Media March 15, 2018
    តោខៀវ Chelsea សង្ឃឹមថាពួកគេនឹងជោគជ័យក្នុងចុះហត្ថលេខានាំយកខ្សែការពារ Asamoah ពីក្លឹប Juventus ក្នុងតម្លៃផ្ទេរឥតគិតថ្លៃ

    យោងតាមសារពត៌មាន The Sun បានចុះផ្សាយអោយដឹងថា៖ ក្លឹបតោខៀវ Chelsea កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខានាំយកខ្សែការពារ Kwadwo Asamoah របស់ក្លឹបសេះបង្កង់ Juventus នៅក្នុងរដូវកាលក្រោយនេះក្នុងតម្លៃផ្ទេរឥតគិតថ្លៃ។

    ខ្សែការពារ Kwadwo Asamoah នឹងបញ្ចប់កុងត្រាជាមួយនឹងក្លឹបសេះបង្កង់ Juventus នៅក្នុងពេលបញ្ចប់រដូវកាលនេះ ខណៈដែលពេលនេះក្លឹបសេះបង្កង់ Juventus កំពុងពិចារណាក្នុងការបន្ដកុងត្រាថ្មីជាមួយខ្សែការពារសញ្ជាតិហ្គាណារូបនេះ ប៉ុន្ដែខ្សែការពារ Asamoah ចង់ចាកចេញពីក្លឹបសេះបង្កង់ Juventus ដើម្បីស្វែងរកទ្រនំថ្មី។

    ដូចគ្នានឹងនេះដែរ ក្លឹប Napoli, Inter Milan និង Galatasaray ក៏មានចំណាប់អារម្មណ៍ក្នុងការនាំយកខ្សែការពាររូបនេះមកកាន់ក្លឹបរបស់ពួកគេដែរនៅក្នុងរដូវកាលក្រោយនេះក្នុងតម្លៃផ្ទេរឥតគិតថ្លៃ។ ប៉ុន្ដែក្លឹបតោខៀវ Chelsea សង្ឃឹមថាពួកគេនឹងជោគជ័យក្នុងការចុះហត្ថលេខានាំយកខ្សែការពាររូបនេះមកកាន់ទឹកដី Stamford Bridge ខណៈដែលខ្សែការពារ Alex Sandro សម្រេចចិត្តបន្ដកុងត្រាថ្មីជាមួយនឹងក្លឹបសេះបង្កង់ Juventus ដើម្បីបន្ដស្នាក់នៅជាមួយនឹង Juventus។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay