កីឡា

ពេលនេះ លោក Zidane សម្រេចចិត្តអោយកូនរបស់លោកចាកចេញពី Real Madrid បន្ទាប់ពីរួមដំបូលនៅក្នុងពហុកីឡាដ្ឋាន Bernabeo ជាង១៥ឆ្នាំ

BY
Khmernote Media
May 1, 2019

នាពេលបច្ចុប្បន្ននេះនៅក្នុងក្លឹប Real Madrid កំពុងមានបញ្ហាមួយចំនួនដោយនៅក្នុងរដូវកាលនេះមិនមានអ្វីជាដំកំភួននៅឡើយទេ បន្ទាប់ពីអស់ឱកាសក្នុងការលើកពានប្រចាំអឺរ៉ុប និងពានក្នុង La Liga។ ជាមួយគ្នានេះដែរបើនិយាយពីស្ថានភាពអ្នកចាំទីនៅក្នុង Santiago Bernabeu បានបញ្ជាក់យ៉ាងច្បាស់ពីរដូវកាលក្រោយ ហើយវាមើលទៅដូចជាមេរបស់អធិរាជសរូបនេះបានធ្វើការសម្រេចចិត្តអោយកូនប្រុសបង្កើត Luca ចាកចេញទៅប្រទេសបារាំងវិញ។ ខណៈពេលនេះ លោក Zinedine Zidane កំពុងតែប្រឈមជាមួយនឹងបញ្ហាលំបាកនៅ Real Madrid ហើយនៅក្នុងក្រុមរបស់លោកមានអ្នកចាំទីរហូតដល់ទៅ៣រូប។ ដោយឡែក កីឡាករ Keylar Navas នៅតែជាជម្រើសទី១របស់លោក Zidane ខណៈដែលកីឡាករសញ្ជាតិបេស្សុីក Thibaut Courtois បានក្លាយជាជម្រើសទី២។

ជាមួយគ្នានេះដែរ ពេលដែលលោកមកដឹកនាំ Real Madrid ជាលើកទី២គាត់បានអោយឱកាសកូនរបស់លោកចូលលេងពេលដែលប៉ះជាមួយ Huesca នៅក្នុងក្របខ័ណ្ឌ La Liga។ ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់កីឡាកររូបនេះមិនទាន់អាចឈរនៅក្នុងជម្រើសដំបូងនៅឡើយ ដោយធ្វើអោយរបូតគ្រាប់បាល់រហូតដល់ទៅ២គ្រាប់នៅពេលនោះ ហេតុនេះហើយមើលទៅប្រហែលជាអ្នកដំបូងក្នុងចំនោមបីរូបត្រូវចាកចេញពីក្លឹបនោះគឺ Luca Zidane ផ្ទាល់តែម្តង។ បើយោងទៅតាមសារព័ត៌មានរបស់អេស្ប៉ាញបានអោយដឹងថា កីឡាករវ័យក្មេងរូបនេះកំពុងតែរៀបចំចាកចេញពី Real Madrid បន្ទាប់ពីចំនាយពេល ១៤ឆ្នាំ ដើម្បីទៅចូលរួមក្លឹបមួយក្នុងប្រទេសបារាំង៕


អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: