យ៉ាប់ហើយបង De Gea រដូវកាលនេះ ដល់ថ្នាក់ Manchester United កំពុងសម្លឹងកីឡាករម្នាក់ដើម្បីយកមកជំនួសតំណែង Devid De Gea
ថ្មីៗនេះ មានព័ត៌មានមួយបានលើកឡើងថា ក្រុមបិសាចក្រហមManchester United កំពុងពិចារណាចង់ទិញផ្ដាច់កុងត្រាយកអ្នកចាំទី Jan Oblak របស់ Atletico Madrid តែម្ដង ដើម្បីមកជំនួសតំណែង David De Gea។ ជាក់ស្តែង កីឡាករអ្នកចាំទីដៃទីមួយ ហើយក៏ជាអ្នកចាំទីល្អម្នាក់នៅក្នុងលោក DeVid De Gea ហាក់ដូចជារបូតគ្រាប់បាល់ និងបង្កកំហុសជាច្រើននៅក្នុងរដូវកាលនេះដែលជាហេតុធ្វើអោយក្លឹបមានការមិនសូវសប្បាយចិត្តជាមួយអ្នកចាំទីវ័យក្មេងសញ្ជាតិអេស្ប៉ាញ។ ដោយហេតុនេះហើយមានពាក្យចរចាមអារ៉ាមជាច្រើនដែលបាននិយាយពីការចាកចេញនៅក្នុងរដូវកាលក្រោយខាងមុនេះ។

គួរបញ្ជាក់ផងដែរថា អ្នកចាំទី Devid De Gea បានចូលមកលេងនៅក្នុងក្លឹបបិសាចក្រហមចាប់តាំងពីឆ្នាំ២០១១មកម្ល៉េះហើយបានជួយក្លឹបឈ្នះពានជាច្រើនតាំងពីជំនាន់តា Sir Alex Fugason នៅជាគ្រូបង្វឹកមកម៉្លេះ និងបានក្លាយជាកីឡាករឆ្នើមប្រចាំក្លឹប ក៏ដូចជាប្រចាំជម្រើសជាតិអេស៉្បាញផងដែរ។ ចំណែកឯកីឡាករ Jan Obalk ឯណោះវិញបានចូលរួមជាមួយក្លឹប Atletico Madrid តាំងពីឆ្នាំ២០១៤មកម្ល៉េះ ហើយអាចជាជម្រើសទីមួយដែលជាគោលដៅរបស់ក្លឹបបិសាចក្រហមដើម្បីយកមកដោះស្រាយបញ្ហាមួយចំនួនដែលកើតឡើងនៅក្នុងក្លឹប ខណៈដែរក្លឹបកំពុងត្រូវការកែប្រែទម្រង់ដើម្បីត្រៀមសម្រាប់រដូវកាលក្រោយ៕

អត្ថបទ៖ សុគុណា


