Pep Guardiola ទទួលស្គាល់ថា Liverpool គឺជាដៃគូប្រកួតប្រជែងដែលពិបាកជាងគេបំផុតនៅក្នុងអាជីពជាគ្រូបង្វឹករបស់លោក
- May 4, 2019
រដូវកាល ២០១៨-២០១៩ ជិតត្រូវបានបញ្ចប់ហើយ និងនៅក្នុងលីគកំពូលក្នុងទ្វីបអឺរ៉ុបមួយចំនួនបានលើកពានមុនរដូវកាល ដោយឡែកនៅក្នុងប្រទេសអង់គ្លេសឯនេះវិញកំពុងតែស្វិតស្វាញក្នុងដណ្តើមយកពាន English Premier League រវាងក្រុម Manchester City និងក្រុម Liverpool ខណៈដែលក្រុមនីមួយៗមានពិន្ទុលើស ៩០ទៅហើយ និងជាលើកដំបូងក្នុងប្រវត្តិសាស្រ្តក្នុងលីគកំពូលអង់គ្លេសមួយនេះ។ ថ្មីៗនេះ អ្នកចាត់ការទូទៅលោក Pep Guardiolaរបស់ក្លឹប Manchester City បានលើកឡើងថា ក្រុមហង្សក្រហម Liverpool របស់លោក Jurden Klopp គឺជាគូប្រកួតប្រជែងដែលពិបាកបំផុតនៅក្នុងលីគនៃអាជីពជាគ្រូបង្វឹករបស់គាត់។ ជាមួយគ្នានេះដែរ Man City កំពុងតែខំប្រឹងដើម្បីជួយក្លឹបអោយលើកពាន ខណៈដែលការប្រជែងនេះមានភាពស្វិតស្វាញខ្លំាងហើយខុសត្រូវគ្នាតែមួយពិន្ទុតែប៉ុណ្ណោះ និងមានតែ២ប្រកួតទៀតទេនៅក្នុងដៃ។

អតីតគ្រូបង្វឹករបស់ក្លឹប Barcelona និង Bayern Munichរូបនេះ គ្មានអ្វីចម្លែកនោះទេក្នុងការឈ្នះពាននៅក្នុងលីគ ជាមួយនឹងកំរឹតជាអាជីពគ្រូបង្វឹករបស់គាត់ ប៉ុន្តែត្រូវបានគេជឿថា Liverpool ជាក្រុមដែលពិបាកខ្លាំងបើធៀបទៅនឹងក្រុម Borussia Dortmund និងក្លឹប Real Madrid នៅប្រទេសអេស៉្បាញ។ មិនតែប៉ុណ្ណោះ លោក Pep Gurdiola បាននិយាយទៅកាន់ Sky Sports ថា ”នៅក្នុងលីគបាទ វាពិតជាពិបាកខ្លាំងបំផុតប្រាកដណាស់។ នៅក្នុងលីគនីមួយៗ វាលំបាកក្នុងការយកឈ្នះ ប៉ុន្តែមួយនេះពិបាកខ្លាំងជាងលីគណាៗទាំងអស់”។ ហើយគាត់បានបន្ថែមទៀតថា ”ជាពិសេសនោះ យើងពេលនេះមានដល់ទៅជិត ១០០ពិន្ទុទៅហើយ ប៉ុន្តែនៅតែប្រឹងបន្តទៀត ហើយវាគឺជារឿងមួយដ៏លំបាកសម្រាប់កីឡាករទាំងអស់ក្នុងការរក្សាទម្រង់លេងអោយដល់ទីបញ្ចប់”៕
អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia.com
- Share This Post:










