ខ្មែរណូត

ស្វែងរក

  • កីឡា

    មើលទៅ Marcelo នៅលែងបានហើយរដូវកាលនេះ!! Real Madrid សម្លឹងឃើញខ្សែការពារមួយរូបនៅក្នុង Premier League ដើម្បីជំនួសបងសក់ក្រញ៉ាញ់ Marcelo

    BY Khmernote Media May 6, 2019
    មើលទៅ Marcelo នៅលែងបានហើយរដូវកាលនេះ!! Real Madrid សម្លឹងឃើញខ្សែការពារមួយរូបនៅក្នុង Premier League ដើម្បីជំនួសបងសក់ក្រញ៉ាញ់ Marcelo

    អ្នកចាត់ការទូទៅរបស់ក្លឹបអធិរាជស Real Madrid ដែលទើបតែនឹងត្រឡប់មកវិញលោក Zinedine Zidane បានកត់សំគាល់កីឡាកររបស់ Chelsea មួយរូបគឺ Marcos Alonso ដើម្បីយកមកជំនួសតំណែងរបស់ខ្សែការពារស្លាប់ឆ្វេងសញ្ជាតិប្រេសុីល Marcelo បន្ទាប់ពីធ្វើមិនបានល្អសោះនៅក្នុងរដូវកាលនេះក្នុងទឹកដី Bernabeu។ ជាមួយគ្នានេះដែរ មានគេរាយការណ៍ថាគ្រូបង្វឹកចាស់លោក Solari បានទម្លាក់កៅអីរបស់ Marcelo និងជំនួសវិញដោយកីឡាករ Sergio Reguilon វិញ ក៏ដូចគ្នាទៅនឹងលោក Zidane ផងដែរ ដោយមើលទៅមិនសប្បាយចិត្តនឹងទម្រង់លេងរបស់  Marcelo មានការធ្លាក់ចុះជាខ្លាំង។ ហើយមួយវិញទៀតនោះ Marcelo ហាក់ដូចជាមានការអន់ចិត្តដែលអវត្តមានលើកការប្រកួតធំជាច្រើន ដែលជាហេតុធ្វើអោយកីឡាកររូបនេះបណ្តោយខ្លួនគាត់អោយធ្លាក់ចុះទៅតាមនឹងដែរ បន្ទាប់ពីបានលើកពាន Champions League ៣ដងជាប់គ្នា។

    ជាលទ្ធផល គ្រូបង្វឹកសញ្ជាតិបារាំងលោក Zidane បានស្របតាមគំនិតរបស់លោក Solari ដែលជាអតីតគ្រូបង្វឹករបស់ Real Madrid ថាការជំនួសកន្លែងរបស់ Marcelo គឺជារឿងត្រឹមត្រូវ តែគាត់មិនគិតថាយកកីឡាករ Sergio Requilion មកជំនួសនោះទេផ្ទុយទៅវិញគ្រូបង្វឹកសញ្ជាតិបារាំងបានសម្លឹងឃើញខ្សែការពារស្លាប់ឆ្វេងរបស់តោខៀវ Chelsea Marcos Alonso ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ​ ក្រុមតោខៀវ Chelsea ត្រូវបានហាមឃាត់មិនអោយទិញកីឡាករ រយៈពេលពីររដូវកាល លុះត្រាណាតែក្លឹប Chelsea កុំលក់ខ្សែប្រយុទ្ធរបស់ខ្លួន Eden Harzard អោយទៅក្លឹប Real Madrid បើមិនដូច្នេះទេការដោះដូរនេះអាចនឹងមិនកើតឡើងនោះទេ៕

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: