ខ្លាំងរបស់គេមែន!! នៅថ្ងៃអាទិត្យសប្តាហ៍នេះក្នុងក្របខ័ណ្ឌ English Premier League ត្រៀមពានពីរសម្រាប់ Liverpool និង Man City ខណៈដែរពិន្ទុខុសគ្នាតែ១ពិន្ទុ ហើយនៅសល់តែមួយប្រកួតទៀតតែប៉ុណ្ណោះ
- May 7, 2019
កាលពីយប់មិញនេះ ក្រុម Manchester City នៅតែអាចមានឱកាសដណ្ដើមពាន English Premier League ជាមួយហង្សក្រហម Liverpool ខណៈដែរឈ្នះក្រុម Leicester City ទាំងប្រផិតប្រផើយក្នុងលទ្ធផល ១ទល់នឹង០។ គួរបញ្ជាក់ផងដែរថានៅក្នុងក្របខ័ណ្ឌ English Premier League ក្រុមនីមួយៗនៅសល់តែមួយប្រកួតតែប៉ុណ្ណោះ ហើយអ្វីដែលប្រិយមិត្តអ្នកគាំទ្របាល់ទាត់កំពុងតែរងចាំមើលថាក្រុមមួយណាជាអ្នកគ្រងពានធំប្រចាំប្រទេសអង់គ្លេសមួយនេះដោយយើងឃើញថាមានក្រុមពីរកំពុងតែប្រដេញគ្នានៅលើកំពូលតារាងរបស់ Premier Leaguគឺក្រុម Liverpool និងក្រុម Man City។ ជាមួយគ្នានេះដែរគិតត្រឹមសប្តាហ៍ទី ៣៧ក្រុម Liverpool មាន៩៤ពិន្ទុ ហើយក្រុម Man City មាន៩៥ពិន្ទុលើសក្រុមហង្សក្រហមតែ១ពិន្ទុតែប៉ុណ្ណោះ។

បន្ថែមពីនេះទៅទៀតនៅថ្ងៃទី១២ ខែឧសភាខាងមុខនេះគឺជាការប្រកួតចុងក្រោយបង្អស់របស់ក្រុមទាំង ២០នៅក្នុងក្របខ័ណ្ឌអង់គ្លេសមួយនេះ ហើយគេបានត្រៀមពានពីរសម្រាប់ក្រុមទាំងពីរមិនថាក្រុម Liverpool ឬ ក្រុម Man City នោះទេ។ គួរបន្ថែមពីនេះផងដែរថា ក្រុមទាំងពីរត្រូវការឈ្នះជាដាច់ខាតប៉ុន្តែអ្នកដែលមានប្រៀបជាងគឺក្រុម Man City ព្រោះគេមាន១ពិន្ទុលើក្រុម Liverpool។ បន្ថែមពីនេះទៅទៀត នៅថ្ងៃអាទិត្យខាងមុខនេះនៅម៉ោង៩យប់ ក្រុមហង្សក្រហម Liverpool ត្រូវប៉ះជាមួយក្រុម Wolverhampton Wanderers នៅក្នុងពហុកីឡាដ្ឋាន Anfield ខណៈដែរក្រុម Man City ត្រូវប៉ះជាមួយក្រុម Brighton នៅក្រៅទឹកដី។ ជាចុងក្រោយយើងមានតែតាមដានទាំងអស់គ្នានៅក្នងថ្ងៃអាទិត្យនេះថាតើក្រុមមួយណាជាអ្នកលើកពានលំដាប់កំពូលនៅក្នុងប្រទេសអង់គ្លេសមួយនេះ៕
អត្ថបទ៖ សុគុណា
- Share This Post:









