កីឡា

ក្រុមប្រឹក្សារបស់ក្លឹប Barcelona ខឹងកីឡាករមួយរូបបន្ទាប់ពីបង្ហោះរូបភាពនៅពិធីជប់លៀងក្រោយចាញ់ Liverpool និងធ្លាក់ពី UCL មួយថ្ងៃ

BY
Khmernote Media
May 10, 2019

ក្រុម​ Barcelona ប្រហែលជាក្រុមដែលទទួលការឈឺចាប់ជាងគេនៅក្នុងពាន UEFA Champion League បន្ទាប់ពីពួកគេចាញ់៤ទល់នឹង០ ជាមួយ Liverpool នៅក្នុងទឹកដីពហុកីឡាដ្ឋាន Anfield។ បន្ទាប់​​ពីបរាជ័យរបស់ក្រុម រូបភាពរបស់ខ្សែបម្រើ Ivan Rakitic នៅក្នុងពិធីជប់លៀងនៅក្នុងទីក្រុង Seville បានធ្វើអោយក្រុមព្រឹក្សាក្លឹប Barcelona ខឹងសម្បារ។ កីឡាកររបស់ក្លឹប Barcelona បានអោយឈប់សម្រាកចំនួន២ ថ្ងៃដើម្បីលំហែកាយបន្ទាប់ពីបរាជ័យនៅក្នុងប្រទេសអង់គ្លេស ហើយកីឡាករ Rakitic បានជ្រើសរើសនៅអោយឆ្ងាយពីបាល់ទាត់មួយរយៈពេលខ្លី និងបានធ្វើដំណើរទៅទីក្រុង Sevilla ដើម្បីចំនាយពេលខ្លះជាមួយគ្រួសាររបស់គាត់។

បើយើងទៅតាមការរាយការណ៍ព័ត៌មានប្រទេសអេស៉្បាញបានអោយដឹងថា Rakitic បានកំពុងជប់លៀងនៅឯ Sevilla Feria ជាមួយ Jose Maria del Nido Carrascoនិង កូនប្រុសរបស់អតីតប្រធានក្លឹប Sevilla។ ជាមួយគ្នានោះផងដែរ Del Nido បានបង្ហោះរូបភាពរបស់គាត់ជាមួយកីឡាករ Rakitic នៅលើបណ្តាញសង្គម  Instagram ហើយភ្លាមៗនោះដែរត្រូវបានលុបចេញវិញបន្ទាប់ពីត្រូវបានអ្នកគាំទ្រក្លឹប Barcelona ប្រតិកម្មខ្លាំងនៅលើរូបភាពនោះ។ មិនតែប៉ុណ្ណោះ មានគេរាយការណ៍បន្ថែមថាការប្រតិកម្មខ្លាំងរបស់អ្នកគាំទ្របានធ្វើអោយក្រុមព្រឹក្សាក្លឹប Barcelona មានការមិនសប្បាយចិត្តជាមួយនឹងពេលវេលាដែលគេបង្ហោះនោះ ព្រោះតែរូបភាពនោះបង្ហោះត្រឹមតែមួយថ្ងៃក្រោយពេលក្រុម Barcelona ធ្លាក់ចេញពី Uefa Champion League៕

 

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: