ខ្សែបម្រើសញ្ជាតិក្រូអាត Luka Modric នៅតែជាសំណប់ចិត្តរបស់អ្នកចាត់ការទូទៅរបស់ក្លឹប Real Madrid លោក Zidane
- May 10, 2019
ថ្មីៗនេះមានរឿងរ៉ាងកើតឡើងជាច្រើននៅក្នុងក្លឹបយក្សរបស់អេស៉្បាញ Real Madridមួយនេះ ហើយដូចជាមិនបានជោគជ័យនោះទេនៅក្នុងរដូវកាល ២០១៨-២០១៩ ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ បន្ទាប់ពីការចាកចេញរបស់តារាបាល់ទាត់ឆ្នើមប្រចាំក្លឹប Christiano Ronaldo និងការដើរចេញរបស់លោក Zidane នៅដើមរដូវកាល។ ប៉ុន្តែនៅពេលនេះអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះបានត្រឡប់មកវិញនៅចុងរដូវកាលនេះផងដែរ ហើយត្រូវបានគេសម្លឹងឃើញថា ក្លឹបយក្សមួយនេះបានត្រៀមចំនាយលុយយ៉ាងច្រើនដើម្បីផ្លាស់ប្តូរស្ថានការដែរក្លឹបកំពុងជួប្រទះផងដែរ។

នៅក្នុងនោះដែរ គ្រូបង្វឹករបស់ក្លឹប Real Madrid លោក Zinedine Zidane នៅតែទុកកីឡាករ Luka Modric ជាកីឡាករសំខាន់របស់ក្លឹបសម្រាប់រដូវកាលបន្ទាប់នេះបើយោងទៅតាមការរាយការណ៍មួយក្នុងប្រទេសអេស៉្បាញ។ ខ្សែបម្រើប្រយុទ្ធសញ្ជាតិក្រូអាតរូបនេះនៅសល់តែមួយឆ្នាំទៀតប៉ុណ្ណោះមុនចប់កុងត្រាជាមួយ Santiago Bernabeu ប៉ុន្តែក្លឹបមិនទាន់បានបញ្ជាក់ថានឹងបន្តកុងត្រាបន្តទៀតនៅឡើយទេ បន្ទាប់ពីកីឡាកររូបនេះបានឈ្នះពានផ្ទាល់ខ្លួន Ballon d’Or កាលពីឆ្នាំ២០១៨មុននេះ។ គួរបញ្ជាក់ផងដែរថា Modric បានបង្ហាញខ្លួនចំនួន ៤១លើកអោយក្រុមអធិរាជស Real Madrid រាល់ការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ និងរកបាន៣គ្រាប់អោយក្លឹបផងដែរ៕
អត្ថបទ៖ សុគុណា
ប្រភព៖ Goal.com
- Share This Post:











