កីឡា

ដោយសារ Messi កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាស្សង់ទីនពីររូបសុខចិត្តទៅចូលរួមជាមួយក្លឹប Real Madrid នៅរដូវក្តៅនេះ ដាច់ខាតគឺមិនមែនក្លឹប Barcelona

BY
Khmernote Media
May 16, 2019

មិត្តរួមក្រុមជម្រើសជាតិអាស្សង់ទីនរបស់ Messi ដែលត្រូវបានគេដឹងថាមិនសូវមានការពេញចិត្ត Messi កីឡាករ Mauro Icardi និង Paulo Dybala កំពុងតែត្រូវបានចាប់អារម្មណ៍ទាក់ទងជាមួយនឹងអ្នកចាត់ការទូទៅសញ្ជាតិបារាំងលោក​ Zinedine Zidaneរបស់អធិរាជស Real Madrid នៅក្នុងរដូវក្តៅនេះ។ តាមរយៈការរាយការណ៍របស់ Diario Gol បានអោយដឹងថា ខ្សែប្រយុទ្ធទាំងពីររបស់អាស្សង់ទីនភាគច្រើនមិនសូវបានលេងជម្រើសដំបូងនៅក្នុងជម្រើសជាតិប៉ុន្មានទេដោយសារវត្តមានរបស់ Messi ត្រូវបានគេរំពឹងថាត្រៀមនឹងចូលរួមជាកំលាំងជាមួយក្លឹប Real Madrid ដែលជាគូប្រជែងរបស់ក្លឹប Barcelona។

តាមការរាយការណ៍បានលើកឡើងថាតារាបាល់ទាត់របស់ក្រុមសេះបង្កង់ Juventus Paulo Dybala ដែលត្រូវបានអង្គុយបម្រុងនៅក្នុងពេលលេងអោយជម្រើសជាតិព្រោះតែលេង Role ដូចកីឡាករ Messi ដូចនេះហើយគាត់មិនចង់ទៅលេងជាមួយក្លឹប Barcelona នោះទេព្រោះតែវត្តមានរបស់ Messi ដូចគ្នា ។ចំណែកឯករណីរបស់កីឡាករ Icardi វិញ រូបគាត់មានគម្រោងចាកចេញពីក្លឹបយក្សអុីតាលី Inter Milan បន្ទាប់ពីទំនាក់ទំនងរវាងរូបលោកនឹងក្លឹបដូជជាមិនសូវល្អ ហើយភ្នាក់ងាររបស់លោក និងប្រពន្ធរបស់គាត់ដូចជាមិនអើពើអ្វីឡើងចំពោះស្ថានភាពដែលបានកើតឡើងនោះទេ។ បន្ថែមពីនេះទៅទៀត កីឡាករទាំងពីនេះត្រូវបាននិយាយថាពួកគាត់មិនចង់ធ្វើជាស្រមោលរបស់កីឡាករ Lionel Messi នោះទេ ហើយនេះជាហេតុផលដែលពួកគាត់ចង់ផ្លាស់ប្តូរទៅកាន់ទីកក្រុងម៉ាដ្រីត។ តាមរបាយការណ៍បានលើកឡើងថាកីឡាករទាំងពីរនេះអាចនឹងមានតំលៃក្រោម ១០០លានអឺរ៉ូផងដែរ៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxsportAsia

Share This Post: