កីឡា

មានគេរាយការណ៍ថា ក្លឹបយក្សអេស៉្បាញ Real Madrid ចាប់ផ្តើមចរចាជាមួយម្ចាស់ស្បែកជើងមាសមួយរូបនៅក្នុងក្របខ័ណ្ឌ English Premier League

BY
Khmernote Media
May 16, 2019

ក្រុមអធិរាជស Real Madrid ចាប់ផ្តើមបង្ហាញខ្លួនចូលទាក់ទងជាមួយតារាបាល់ទាត់ Mohamed Salah របស់ក្លឹបហង្សក្រហម Liverpool ជាមួយនឹងការដោះដូរនៅក្នុងរដូវក្តៅនេះ។ គ្រាប់ពេជ្ររបស់ក្លឹបហង្សក្រហម Liverpool ហើយក៏ជាម្ចាស់ស្បែកជើងមាសមួយរូបនៅក្នុងចំនោមកីឡាករ៣រូបនៅក្នុង English Premier League កីឡាករ Mohamed Salah ត្រូវបានទាក់ទងជាមួយក្លឹប Real Madrid នេះបើយោងទៅតាមអ្ននកាសែត Phillippe Carayon។ គួរបញ្ជាក់ផងដែរថា ក្រុមហង្សក្រហម Liverpool កំពុងតែសប្បាយរីករាយជាមួយនឹងការជោគជ័យនៅក្នុងរដូវកាលនេះ បន្ទាប់ពីបញ្ជាប់លីគជាមួយនឹង ៩៧ពិន្ទុបើទោះបីជាបានត្រឹមរងជើងឯកក៏ដោយ ហើយមួយវិញទៀត Liverpool កំពុងត្រៀមខ្លួនលេងវគ្គផ្តាច់ព្រ័ត្រក្នុងពាន Uefa Champion League ជាមួយក្លឹបមាន់ក្នាយមាស Spur បន្ទាប់ពីទម្លាក់ Barcelona ប៉ុន្តែ Salah ត្រូវបានរាយការណ៍ថាមិនសូវសប្បាយចិត្តជាមួយ Liverpool បន្ទាប់ពីមានការមិនត្រូវគ្នាជាមួយនឹងគ្រូបង្វឹក Jurgen Klopp។

ជាមួយគ្នានេះផងដែរ ក្លឹប Barcelon ក៏កំពុងសម្លឹងឃើញកីឡាកររូបនេះផងដែរ នឹងចង់បាន Salah មកជំនួសកីឡាករ សញ្ជាតិប្រេសុីល Philippe Coutinho ហើយនឹងក្លាយជាដៃគូល្អជាមួយ Messi និង Suarez។ ទោះបីជាយ៉ាងណាក៏ដោយ ការពិតទៅ Barcelona អាចនឹងចំនាយច្រើនទៅលើកីឡាកររូបនេះ ជាជាងបន្តកុងត្រាជាមួយកីឡាករ Coutinho ហើយអាចនឹងបកទ្វារសម្រាប់អធិរាជ Real Madrid ដើម្បីប្តូរយកអតីតកីឡាករ Chelsea និងកីឡាកររបស់ Fiorentina។ គួរបញ្ជាក់ផងដែរថា Salah ធ្វើបានយ៉ាងល្អនៅក្នុងរដូវកាល ២០១៧/២០១៨ ហើយរកបានគ្រាប់បាល់ ២២គ្រាប់នៅរដូវកាលនេះ នឹងទទួលបានស្បែកជើងមាស ដូចគ្នាទៅនឹងមិត្តរួមក្រុម Sadio Mane និងខ្សែប្រយុទ្ធ Arsenal Aubameyang  ហើយកីឡាករទាំងពីរក៏ត្រូវបានចាប់អារម្មណ៍ដូចគ្នាដោយក្លឹបយក្សអេស៉្បាញ Real Madrid៕

អត្ថបទ៖ សុគុណា
ប្រភព៖ FoxSportAsia

Share This Post: