ខ្មែរណូត

ស្វែងរក

  • កីឡា

    ក្លឹបបិសាចក្រហមកំពុងតែតាមប្រមាញកីឡាករវ័យក្មេងដែលទើបតែមានអាយុ ១៥ឆ្នាំរបស់ក្លឹប Lyon នៅក្នុងរដូវក្តៅនេះ

    BY Khmernote Media May 16, 2019
    ក្លឹបបិសាចក្រហមកំពុងតែតាមប្រមាញកីឡាករវ័យក្មេងដែលទើបតែមានអាយុ ១៥ឆ្នាំរបស់ក្លឹប Lyon នៅក្នុងរដូវក្តៅនេះ

    នៅក្នុងដើមរដូវកាលនេះ អ្នកចាត់ការទូទៅសញ្ជាតិណូវែរ Ole Gunnar Solskjaer មានកិច្ចការងារជាច្រើនដែលគាត់ត្រូវប្រឈមដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងនៅចំពោះមុខគាត់។ តាមការរាយការណ៍របស់ Mercato និង L’Equipe កំពុងតែរាយការថាក្លឹបបិសាចក្រហមកំពុងតែសម្លឹងឃើញកីឡាករវ័យជំទង់មួយរូប និងចង់បានគាត់មកចូលរួមនៅក្នុងរដូវកាលថ្មីនេះ។ គួរបញ្ជាក់ផងដែរថាកីឡាករវ័យក្មេងនេះមានឈ្មោះថា Rayan Cherki ដែលទើបតែមានអាយុ ១៥ឆ្នាំហើយបច្ចុប្បន្នកំពុងតែលេងអោយក្លឹបយក្ស Lyon របស់ប្រទេសបារាំង តែមិនទាន់ចូលឈុតធំនិងចុះកុងត្រាជាកីឡាករអាជីពនៅឡើយទេ។

    មុនពេលដែលក្លឹប Lyon អភិវឌ្ឍគាត់អោយក្លាយជាកីឡាករឈុតធំ ក្លឹបបិសាចក្រហមចង់បានគាត់ទៅកាតន់ពហុកីឡាដ្ឋាន Old Trafford ហើយតាមគំរោងរបស់លោក Solskjear និងលើកគាត់អោយក្លាយជាតារាបាល់ទាត់មួយរូបនៅថ្ងៃអនាគត។ បន្ថែមពីនេះទៅទៀត ខ្សែប្រយុទ្ធរូបនេះមានបច្ចេកទេសល្អ នឹងអាចវិវឌ្ឍខ្លួនបានយ៉ាងឆាប់រហ័ស ហើយអាចក្លាយជាកូនក្រុមដ៏ល្អរបស់លោក Soskjear ប៉ុន្តែក្លឹប Lyon នឹងមិនអោយគាត់ចាកចេញដោយស្រួលនោះទេ ប៉ុន្តែក្លឹបបិសាចក្រហមនៅមានពេលច្រើនថាតើ United អាចធ្វើល្អគ្រប់គ្រាន់ដើម្បីយកកីឡាកររូបនេះក្នុងពេលឆាប់ៗ៕

     

    អត្ថបទ៖ សុគុណា
    ប្រភព៖ FoxSportAsia

    Share This Post: